ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ បានដាក់លក់សម្លៀកបំពាក់មួយទឹករបស់ខ្លួន ស្ទើរតែទាំងអស់ដើម្បីយកថវិកាបរិច្ចាគឲ្យមន្ទីពេទ្យគន្ធបុប្ជា សម្រាប់ថ្ងៃកំណើតរបស់នាង។

យ៉ាងណាមិញ សម្រាប់ការដាក់លក់សម្លៀកបំពាក់ កាលពីម្សិលមិញនេះផងដែរ នៅក្នុងហាងរបស់នាង មានអតិថិជនចូលទិញច្រើនខ្លាំងមែនទែន ដោយស្ទើរតែគ្មានកន្លែងដើរទៅហើយ ដោយទាំងនេះផ្អែកលើវីដេអូLive តាមរយៈហ្វេសប៊ុកផេក
អ្នកនាង គង់ ចាន់ស្រីមុំ ផ្ទាល់តែម្តង។

ម៉្យាងវិញទៀត បន្ទាប់ពីឃើញមនុស្សចូលទិញខោអាវច្រើនបែបនេះហើយ មហាជនក៏ដូចជាអ្នកគាំទ្រ បានបង្ហាញក្តីព្រួយបារម្ភចំពោះអ្នកនាង គង់ ចាន់ស្រីមុំ ខ្លាំងមែនទែន ព្រោះថាមនុស្សច្រើនបែបនេះ អាចនឹងបណ្តាលឲ្យនាងមានបញ្ហាផ្សេងៗក៏ថាបាន។

ទោះជាយ៉ាងណាក្តី ការដាក់លក់សម្លៀកបំពាក់របស់អ្នកនាង គង់ ចាន់ស្រីមុំ បានដំណើរការទៅយ៉ាងរលូន ដោយគ្មានបញ្ហាអ្វីកើតឡើងនោះទេ បើទោះជាមានមនុស្សច្រើនមកទិញសម្លៀកបំពាក់ក៏ដោយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ