ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាកំប្លែងវ័យក្មេងកញ្ញាវ៉ាន់ នីឡា បានធ្វើឲ្យឪពុកជាទីស្រលាញ់លោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ រំភើបមិនស្ទើរ ក្រោយតារារូបនេះ ជាមួយនឹងក្រុមការងារជាច្រើនបានSurprise លោកក្នុងថ្ងៃកំណើត។

យ៉ាងណាមិញ ដូចដែលប្រិយមិត្តបានដឹងហើយថា តារាកំប្លែងវ័យក្មេងរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតតែមួយមុខនោះទេ តែនាងមានសមត្ថភាពល្អអាចរកប្រាក់បានច្រើនមិនចាញ់តារារៀមច្បង។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ តារារូបនេះ មិនត្រឹមតែទិញនំខេកមក Surprise ឪពុករបស់ខ្លួននោះទេ នាងក៏បានធ្វើឲ្យឪពុកជាទីស្រលាញ់រំភើបខ្លាំង ដល់ថ្នាក់ស្រក់ទឹកភ្នែក ក្រោយទទួលបានកាដូពីកូនស្រីរបស់ខ្លួន។

ដោយក្នុងនោះ នីឡា បានទិញកាដូដ៏មានតម្លៃគឺទូរស័ព្ទស៊េរីទំនើបមួយគ្រឿងដែលមានតម្លៃថ្លៃមិនណយនោះដែរ។ ស្របពេលជាមួយគ្នានេះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនសរសើរដល់រូបនាង ដែលនៅក្មេង និងអាចរកលុយខ្លួនឯង ថែមទាំងធ្វើឲ្យឪពុកសប្បាយចិត្តទៀត៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នីឡា និងឪពុក
នីឡា និងឪពុក
នីឡា ពេលSurprise ឪពុក
ពេលSurprise ឪពុកនីឡា
ពេលSurprise ឪពុកនីឡា
ពេលSurprise ឪពុកនីឡា
ពេលSurprise ឪពុកនីឡា
ពេលSurprise ឪពុកនីឡា
កាដូដែលនាងជូនឪពុក
ឪពុករបស់នីឡា ស្រក់ទឹកភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា