ភ្នំពេញ៖ បើទោះបីជា ពិធីករមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ នាយ ព្រែក បានចងស្ពានមេត្រី ចូលស្តីដណ្តឹងទៅតាមប្រពៃណី ជាមួយនឹង ក្រមុំរូបស្រស់ ខេត្ត កំពង់ចាម អស់រយៈពេលជាយូរហើយក៏ក្តី តែរហូតពេលនេះ គេមិនទាន់ឃើញ អ្នកទាំងពីរ ប្រកាសដំណឹងពិសេសសោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ បើងាកមកមើល ទំនាក់ទំនងស្នេហារបស់ពួកគេ ក៏នៅតែស្អិតរមួតនឹងគ្នា ដូចកាលគ្រាអ្នកទាំងពីរ បានស្រលាញ់គ្នា ថ្មីថ្មោងយ៉ាងដូច្នោះដែរ ដែលឃើញនាយ ព្រែក តែងតែចំណាយពេលវេលា នាំគូដណ្តឹង ដើរលេងកម្សាន្ត តាមទីជិត ទីឆ្ងាយ យ៉ាងរីករាយជាមួយគ្នា។

ជាក់ស្តែង កាលពីយប់មិញនេះដែរ ពិធីកររូបនេះ បានធ្វើឲ្យ ស្រីស្អាតសាច់សខ្ចី ដែលជាអនាគតកូនក្រមុំរបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោក បាន Surprise នាង ជាមួយនឹង នំខេកដាក់រូបនាង បាច់ផ្កា និង កាដូប្រ៊េនមួយផងដែរ។ ជាពិសេស នាយព្រែក ក៏បានបង្ហោះរូបជាច្រើន អមជាមួយនឹងសកម្មភាពស្និទ្ធស្នាល ផ្អែមល្ហែមគ្នា គួរឲ្យច្រណែនខ្លាំង។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ នាយ ព្រែក តែងតែ រៀបចំពិធីខួបកំណើតឲ្យ គូដណ្តឹង មិនដែលឲ្យនាងខកចិត្តម្តងណាឡើយ ដែលកាលពីធ្វើពិធីខួបកំណើតឲ្យនាង ដំបូង គឺលោក បានទៅSurprise ដល់ផ្ទះរបស់នាងតែម្តង៕

តោះមើលរូបស្វីតៗ នៅក្នុងថ្ងៃកំណើត គូដណ្តឹងនាយព្រែកទាំងអស់គ្នា៖

នាយ ព្រែក និងគូដណ្តឹង
នាយ ព្រែក និងគូដណ្តឹង
នាយ ព្រែក និងគូដណ្តឹង
នាយ ព្រែក និងគូដណ្តឹង
នាយ ព្រែក និងគូដណ្តឹង
នាយ ព្រែក និងគូដណ្តឹង
នាយ ព្រែក និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក