ភ្នំពេញ៖ នៅថ្ងៃនេះស្មាតហ្វូន Vivo Y85 ស៊េរីថ្មីពណ៌ក្រហម ត្រូវបានក្រុមហ៊ុន vivo ប្រកាសចេញលក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាយើងហើយ ជាមួយនឹងតម្លៃពិសេសត្រឹមតែ 249 ដុល្លាប៉ុណ្ណោះ ដែលពិតជាពិសេស និងសក្តិសមបំផុតសំរាប់អ្នកប្រើប្រាស់ ក្នុងនោះក៏មានការថែមជូននូវ Bluetooth Speaker ចំនួន 01 គ្រឿង ហើយនឹងកញ្ចប់សេវារបស់ក្រុមហ៊ុន Smart ទៀតផង។

វត្តមានរបស់ស្មាតហ្វូន vivo Y85 ពណ៌ក្រហមថ្មីនេះ គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែនជាមួយនឹងតួខ្លូន ដែលមានកម្រាស់ស្តើង និងមានសភាពរលើបរលោង ព្រមទាំងមានគែមព័ទ្ធជុំវិញលាតសន្ធឹង ដោយពណ៌ក្រហមឆ្អិនឆ្អៅ ដែលបានបង្ហាញចេញនូវភាពទាន់សម័យ និងភាពពេញនិយមជាងគេ សំរាប់ការប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះ។

ស្មាតហ្វូន Vivo Y85 ស៊េរីថ្មីពណ៌ក្រហម

ជាមួយនឹងការបំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយដែលមានទំហំដល់ទៅ 13+2 មេហ្កាភិចសែល អមមកនូវមុខងារ AI Beautiful, Beauty Self-Timer បានផ្តល់អោយស្មាតហ្វូនស៊េរីថ្មីនេះអាចថតរូបភាព Selfie បានយ៉ាងស្រស់ស្អាតបំផុតក្នុងនោះក៏មានការប្រើប្រាស់ជាមួយនឹងមុខងារ AI Make-up សម្រាប់ធ្វើការកំណត់ទៅលើភេទ ស្បែក និងពន្លឺកាន់តែស្រស់ស្អាត ហើយវាក៏មានប្រើប្រាស់ជាមួយនឹងមុខងារ Artificial Intelligence Machine ដើម្បីសម្គាល់ដឹងអំពីការប្រើប្រាស់ Beauty Effect ដែលអ្នកចូលចិត្ត។

ការប្រើប្រាស់បាតដៃក្នុងការគ្រប់គ្រងយ៉ាងងាយស្រួល

នៅពេលដែលអ្នកធ្វើការថតរូបភាពនោះ អ្នកអាចប្រើប្រាស់ដៃរបស់អ្នកសម្រាប់បញ្ជាទៅលើការថតរូបភាពបានជាមួយនឹងភាពរីករាយធំបំផុត។ នៅក្នុងការផ្នែក Key Photo, Voice Photo, Bluetooth Photo, Fingerprint Key Phone ដែលមានភាពងាយស្រួលក្នុងការថតរូបភាពទៅតាមតម្រូវការនៃការថតរូបភាពកាន់តែអស្ចារ្យតែម្តង។

ការប្រើប្រាស់នូវមុខងារ AR ក្នុងការថតរូបភាព Selfie កាន់តែប្រសើរ

ស្មាតហ្វូនស៊េរីថ្មី Y85 ប្រើប្រាស់នូវមុខងារ AR Stickers ក្នុងការផ្លាស់ប្តូរទៅលើមុខជាច្រើននៃការថតរូបភាព Self-Portrait ។ លោកអ្នកមិនចាំបាច់ធ្វើការបន្ថែមទាញយកនូវ app នោះទេ។ ប្រព័ន្ធកាមេរ៉ានេះអាចធ្វើការកែប្រែគ្រប់ពេលវេលាហើយវាក៏មានការបន្ថែមនូវ Stickers ទៅលើរូបភាព ឬភាពស្រស់ស្អាត និងកាន់តែប្រសើរ។

ស្មាតហ្វូន Vivo Y85 ស៊េរីថ្មីពណ៌ក្រហម

ការបំពាក់នូវរ៉េមទំហំ 4GB និងបន្ទះឈីប Qualcomm 8-Core Processor

ស្មាតហ្វូនស៊េរីថ្មី Y85 នេះប្រើប្រាស់នូវបន្ទះឈីប 8-Core Processor របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ជាមួយនឹងដំណើរការ 14nm រ៉េមផ្ទុកទិន្នន័យទំហំ 4GB ជាមួយនឹងមុខងារ Multi-Task កម្រិតខ្ពស់ និងការពង្រឹងប្រព័ន្ធដំណើរការកាន់តែប្រសើរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3260mAh កម្លាំងម៉ាស៊ីនខ្លាំង និងការប្រើប្រាស់ថាមពលថ្មតិចកាន់ថ្មបានយូរសន្សំសំចៃបំផុត។

ការប្រើប្រាស់នូវមុខងារ Face Wake Facial Recognition សម្រាប់ដោះសោរ

ជាមួយនឹងមុខងារ Face Wake Facial Recognition អ្នកអាចប្រើប្រាស់នូវមុខងារនៃការស្កេនមុខកាន់តែលឿនក្នុងការដោះសោរបានយ៉ាងប្រសើរ និងអស្ចារ្យជាទីបំផុត។

លោកអ្នកអាចរកជាវបានហើយនូវគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា៕

ស្មាតហ្វូន Vivo Y85 ស៊េរីថ្មីពណ៌ក្រហម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]