អាមេរិក៖ តារាសម្ដែងសម្បុរសណ្ដែកបាយស្រស់ អ្នកនាង សារ៉ាយ សក្ខណា នៅតែមានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈ  បើទោះជាបច្ចុប្បន្នអ្នកនាងកំពុងសោយសុខនឹងជិវិតគ្រូសារលើទឹកដីក្រៅប្រទេសក៏ដោយ។

ដោយឡែក ចំពោះរូបសម្រស់អ្នកម្ដាយសម័យថ្មីនេះ ត្រូវបានទស្សនិកជនជាច្រើនតែងតែសរសើរនឹងពេញចិត្តជាខ្លាំង ជាមួយរូបរាងអមនឹងសក់ខ្មៅវែងរលោងរបស់អ្នកនាង ដែលមើលទៅសាកសមជានារីខ្មែរពិតៗតែម្ដង។

ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នា មិននឹកស្មានដល់នោះ ទោះបីជាទទួលបានការកោតសរសើរដូច្នេះមែន ក៏តារាស្រីរូបនេះនៅតែចិត្តដាច់ហ៊ានកាត់សក់វែងរបស់ខ្លួន ដែលខំរក្សាទុកច្រើនឆ្នាំឲ្យខ្លីនៅត្រឹម.ក ដោយគ្មានការស្ដាយស្រណោះបន្តិចឡើយ។

យ៉ាងណាមិញ ការផ្លាស់ប្ដូរស្ទីលថ្មីរបស់ សារ៉ាយ សក្ខណា នៅតែទទួលបានការចូលចិត្តពីអ្នកគាំទ្រដដែល ព្រោះពេលប្ដូរម៉ូតសក់ខ្លីរឹតតែធ្វើឲ្យអ្នកនាង មានសម្រស់ក្មេងជាងមុខទៀតផង ៕

តើសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះម៉ូតសក់ខ្លី សារ៉ាយ សក្ខណា?

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សក់ សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា