ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថារូបគេអាចនឹងត្រូវជាប់ពិន័យចំនួន ១៦,៤ លានផោន (២៨,៨ លានដុល្លារអាមេរិក) រួមទាំងអាចមានទោសរហូតដល់ជាប់ពន្ធនាគារដោយសាររូបគេព្យាយាមមិនព្រមបង់ពន្ធ។

Cristiano Ronaldo

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេចោទប្រកាន់ពីបទបោកប្រាស់អាជ្ញាធរមិនបង់ពន្ធចំនួន ១៤,៨លានអ៊ឺរ៉ូកាលពីឆ្នាំមុនម្តងរួចមកហើយ។

បើយោងតាមកាសែត El Mundo បានរាយការណ៍ថា Ronaldo បានផ្តល់ប្រាក់ចំនួន ១២,៩ លានផោនក្នុងខែមិថុនាឆ្នាំ ២០១៧ កន្លងទៅ ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការផ្តល់ជូននេះ ខណៈដែលព័ត៌មាននេះគឺដឹងមុនពេលដែលរូបគេស៊ុតបញ្ចូលទីបានបីគ្រាប់នៅពេលជួបអេស្ប៉ាញក្នុងការប្រកួត World Cup តែប៉ុណ្ណោះ។

Cristiano Ronaldo

គួរបញ្ជាក់ឲ្យដឹងផងដែរថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona ក៏ធ្លាប់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធធនាគារចំនួន ២១ ខែក្នុងឆ្នាំ ២០១៧ លើបទចោទប្រកាន់ដូច Ronaldo  ប៉ុន្តែនៅក្រោមច្បាប់របស់ប្រទេសអេស្ប៉ាញគេអាចបង់ប្រាក់ពិន័យជំនួសវិញបាន៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]