ភ្នំពេញ ៖ នាព្រឹកមិញនេះដែរ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សុខ ពិសី បានបង្ហោះសារសម្ដែងក្ដីរំភើបជាខ្លាំង ដោយប្អូនប្រុសពៅរបស់នាង បានទទួលសញ្ញាបត្របញ្ជាក់ពីភាពជោគជ័យ នៅក្នុងការបញ្ចប់ថា្នក់បរិញ្ញាប័ត្រ ពីវិទ្យាស្ថានសុីតិក  ។

ជាក់ស្ដែង ដោយយោងទៅតាមរូបថតជាច្រើនសន្លឹក រួមជាមួយសារអបអរសាទរ របស់តារាចម្រៀងស្រីសំឡេងផ្អែម កញ្ញា សុខ ពិសី បានសរសេររៀបរាប់ទាំងក្ដីរំភើបចិត្តថា « Congratulation my babe boy ប្អូនពៅទទួលសញ្ញាបត្រ័ Proseur Sok »

យ៉ាងណាមិញ ភាពជោគជ័យរបស់ប្អូនប្រុសពៅរូបនេះ បានធ្វើឲ្យកញ្ញា សុខ ពិសី ដែលជាបងស្រី មានក្ដីរំភើបចិត្តជាខ្លាំង ហើយក្នុងនោះដែរ ក៏មានហ្វេនៗរបស់នាងជាច្រើន បានចូលរួមសម្ដែងការត្រេកអរដល់ភាពជោគជ័យរបស់ប្អូនប្រុស តារាស្រីរូបនេះ ផងដែរ ៕ 

ប្អូនប្រុស សុខ ពិសី
សុខ ពិសី និងប្អូនប្រុស
សុខ ពិសី និងប្អូនប្រុស
សុខ ពិសី និងប្អូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី