ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបរួចហើយថា កាលពីម្សិលមិញនេះ មានតារាខ្មែរថ្មីចាស់ទូទាំងប្រទេសជាច្រើនរូប បាននាំគ្នាចូលរួមនៅក្នុង កម្មវិធីសំណេះសំណាល និងជួបជុំអាហារសាមគ្គី ដែលបានរៀបចំឡើងដោយសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានលោក ហេង ឡុង ជាអ្នកដឹកនាំ បន្ទាប់ពីអ្នកនាង ចនច័ន្ទ លក្ខិណា បានលាលែងពីតំណែងមួយនេះ ។

តួយ៉ាងក្នុងនោះ គេសង្កេតឃើញថា ក៏មានតារាមួយចំនួន បែរជាអាកខានមិនបានមកព្រោះតែមិនទទួលការអញ្ជើញ ពីខាងអ្នកដែលរៀបចំកម្មវិធី ជាហេតុធ្វើឲ្យមហាជនមានការងឿងឆ្ងល់ថា អាចនឹងមានការប្រកាន់បក្ខពួក ដូចពាក្យចចាមអារ៉ាម ឬយ៉ាងណា ។

ជាក់ស្ដែង ដើម្បីស្រាយចម្ងល់ដ៏រសើបមួយនេះ ជាពិសេស បារម្ភខ្លាចតារាដទៃអន់ចិត្តនឹងខ្លួនផងនោះ ស្រាប់តែអ្នកនាង ចនច័ន្ទ លក្ខិណា ចេញមុខបង្ហោះសារបង្កាស្កាត់ទុកមុនដោយរៀបរាប់យ៉ាងច្បាស់ពីការរៀបចំកម្មវិធីមួយនេះថា៖ 

សាររបស់អ្នកនាង ចនច័ន្ទ លក្ខិណា

សារនេះបញ្ជាក់យ៉ាងច្បាស់ណាស់ថា កម្មវិធីជួបជុំតារាខាងលើ មិនមែនជាការរៀបចំរបស់សមាគមសិល្បករខ្មែរ ដែលមានអ្នកនាងជាប្រធានឡើយ ដូច្នេះសូមទស្សនិកជន មិត្តសិល្បៈទាំងអស់កុំមានការយល់ច្រឡំទៀត ៕

ទិដ្ឋភាពក្នុងកម្មវិធីយប់មិញ
ទិដ្ឋភាពក្នុងកម្មវិធីយប់មិញ
ទិដ្ឋភាពក្នុងកម្មវិធីយប់មិញ
ទិដ្ឋភាពក្នុងកម្មវិធីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា