ភ្នំពេញ ៖ បើទោះបីនាពេលបច្ចុប្បន្ននេះ តារាកំប្លែងដែលកំពុងតែមានប្រជាប្រិយភាព អ្នកនាង កាតុ និងតារាសម្ដែងក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី មានការមមាញឹកជាមួយការងារសិល្បៈខ្លាំងប៉ុន្មានក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា អ្នកម្ដាយទាំងពីររូបនេះ នៅតែឆ្លៀតពេលដើម្បីទៅចូលរួមថ្ងៃពិសេសកូនៗរបស់ពួកគេ។

ជាក់ស្ដែង នាព្រឹកមិញនេះដែរ គឺជាថ្ងៃពិសេសមួយសម្រាប់កូនស្រីទាំងពីររបស់តារាកំប្លែង អ្នកនាង កាតុ និងតារាសម្ដែង អ្នកនាង សុខសោម៉ាវត្តី ដែលពួកគេត្រូវទទួលសញ្ញាបត្របញ្ចប់ឆ្នាំសិក្សា២០១៨ ដោយក្នុងនោះដែរ តារាស្រីទាំងពីរដួងនេះ បាននាំកូនស្រីរបស់ពួកគេមកដោយផ្ទាល់ ដើម្បីជាការលើកទឹកចិត្ត និងអបអរសារទរដល់កូនស្រីរបស់ពួកគេផងដែរ។

ជាមួយគ្នានេះដែរ ក៏មានមហាជន និងជាពិសេសហ្វេនៗរបស់តារាស្រីទាំងពីរ បានសម្ដែងការកោតសរសើរ និងចូលរួមអបអរសារទរដល់កូនស្រី ដ៏គួរឲ្យស្រលាញ់របស់ពួកគេផងដែរ៕  

គ្រួសារ កាតុ
កាតុ សុខ សោម៉ាវត្តី ​និងកូនៗ
កូនស្រី​ កាតុ
គ្រួសារ កាតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី