យោងតាមគេហទំព័រ ដឺសាន់ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា សត្វឆ្កែឈ្មោះ Lacey ពូជ Chihuahua នេះ ជាបេក្ខភាព ប្រកួតប្រជែង យកជើងឯកសត្វឆ្កែ តូចបំផុត ប្រចាំប្រទេស អង់គ្លេស។

វាបានកើតចំនួន ៩សប្តាហ៍មកហើយ និងមានប្រវែង ៦អ៊ិញ ស្មើនឹង ១៥សង់ទីម៉ែត្រ ទម្ងន់ ៤២០ក្រាម តែប៉ុណ្ណោះ។ វាមានរូបរាងយ៉ាងចម្លែក ដោយត្រចៀករបស់វាកាត់តាម សត្វប្រជៀវ និងមានមាឌមិនធំជាង សត្វកណ្តុរឡើយ។

ម្ចាស់របស់សត្វឆ្កែនេះ មានឈ្មោះ Sharon Johnstone អាយុ ៤១ឆ្នាំ បាននិយាយថា វាដូចជាមិនសូវលូតលាស់ធំនោះទេ ដោយមាឌរបស់វា អាចចូលទៅក្នុងពែងបាន ហើយគាត់ក៏បានយកក្រណាត់ស្រោមជើង មកធ្វើជា អាវរងា ឲ្យវាពាក់ដើម្បីមានភាពកក់ក្តៅ ថែមទៀតផង។

សូមទស្សនានូវរូបភាពខាងក្រោម ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសត្វឆ្កែមួយក្បាលនេះ?

ដោយ សី

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]