ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ អ្នកម្ដាយហាសូ ដែលជាអតីតតារាសម្ដែងដ៏មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ បានប្រកាសក្ដែងៗថាខ្លួននឹងដាក់លក់សម្លៀកបំពាក់មួយទឹកក្នុងពេលឆាប់ៗខាងមុននេះ។  

ជាក់ស្ដែង នៅរសៀលថ្ងៃនេះ អ្នកនាង នឹងដាក់ដំណើរការលក់ជាផ្លូវការនៅក្នុងហាងនាងផ្ទាល់ ដែលមានរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃ១៦ ១៧ នេះតែម្ដង ។ ដំណឹងនេះបានធ្វើឲ្យប្រិយមិត្តអន្ទះសា រង់ចាំទិញទំនិញរបស់នាង​ ព្រោះតែសម្លៀកបំពាក់ទាំងនោះសុទ្ធសឹងតែនៅថ្មីស្អាត នឹងមានម៉ាកល្បីៗទៀតផង ។

ហើយជាពិសេសជាងនេះទៀតនោះ ការជួយទិញខោអាវឡៃឡុងរបស់អ្នកនាង គង់ ចាន់ស្រីមុំ ហាក់បីដូចជាបានចូលរួមចំណែក ជួយការងារសង្គមដូច្នេះដែរ ព្រោះថវិកាដែលបានពីការលក់ទាំងអស់នោះ អ្នកនាងនឹងយកជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់តែម្ដង។  

គួររម្លឹកដែរថា នេះជាលើកទី២ហើយ ដែលតារាស្រីរូបនេះបានដាក់លក់របស់ប្រើប្រាស់ឡៃឡុងដើម្បីុរកថរិកាជូនសង្គម ហើយទង្វើនេះត្រូវបានទស្សនិកជនលាន់មាត់សរសើរសឹងគ្រប់គ្នា ៕

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ