រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣ នាក់ នៅ​ចំណុច​ហាង​កាហ្វេ​៧៧៧ ផ្លូវ​លេខ​២៧៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ និង​រក្សារ​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ព្រ​ទាំង​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​។ 

ជនសង្ស័យ​មាន​ទាំង​៣​នាក់​នោះ​រួម​មាន​៖ ១.​ឈ្មោះ ចាន់ ចំរើន ហៅ​វី ហៅ​សុខ ចំរើន ហៅ កួយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣៥៨ ផ្លូវ​លេខ​មិន​ចាំ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ ២.​ឈ្មោះ ឃួ​ន វត្ថា​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩៨​ឈ ផ្លូវលំ ភូមិ​បូ​រី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ និង​៣.​ឈ្មោះ រស់ ច័ន្ទ​សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​បូ​រី​ឈូក​មាស ផ្លូវ​លេខ​២០១១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក​ពួក​ទើបបាន​ធ្វើ​សកម្មភាព ឆក់​ចំនួន​២​លើក លើក​ទី​១.​ឆក់​កាបូប​យួរដៃ​ពណ៌​ប្រផេះ មិន​បាន​សម្រេច​នៅ​ចំណុច​ផ្លូវ​លេខ​៣៩៤ កែង​ផ្លូវ​លេខ​១៤៣ ជិត​សណ្ឋាគារ​ឡឺ​ម៉ុង សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១២ មិថុនា ២០១៨​។ ជន​រង​គ្រោះ​ឈ្មោះ ធឺ​រី​ស៊ី​តា លី​អូ​ប៉ូ​ដូ ភេទ​ស្រី អាយុ​៧០​ឆ្នាំ ជនជាតិ​អូស្ត្រាលី ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ N២១២១៥២៧ ស្នាក់​នៅ​សណ្ឋាគារ ឡឺ​ម៉ុង សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ និង​លើក​ទី​២ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ឆក់​ទូរស័ព្ទ​ដៃ​នៅ​ចំណុច​ភ្លើងស្តុប​អតីត​មន្ទីរពេទ្យ​ចិន មហាវិថី​ព្រះ​មុន្នី​វង្ស សង្កាត់​បឹង​កេងកង​២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១២ មិថុនា ២០១៨ ជន​រង​គ្រោះជា​ជនជាតិ​ចិន ភេទ​ស្រី មិន​បាន​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ទេ​។

វត្ថុ​តាង​ចាប់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SUZUKI NEX ពណ៌​ស​-​ត្រួយ​ចេក ឆ្នាំ​ផលិត​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១CD-២៣៣៩ និង​មួយ​គ្រឿង​ទៀត​ម៉ាក HONDA Scoppy ពណ៌​ស ស៊េរី​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ ១GX-៣៥៣២ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។ ក្នុង​នោះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៣​ថង់​តូច ជា​សារធាតុ​ញៀន ប្រដាប់​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ទូរ​សព្ទ័​ដៃ​២​គ្រឿង ម៉ាក​IPone5s ១​គ្រឿង និង​ម៉ាក​NOKIA ១​គ្រឿង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​។ ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

ជនជាប់ចោទ
ជនជាប់ចោទ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]