រុស្ស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានយកឈ្នះទៅលើក្រុមជម្រើសជាតិអេហ្ស៊ីប ដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល B ពានរង្វាន់ពិភពលោក World Cup។

ចាប់ផ្ដើមការប្រកួតតង់ទី១ ក្រុមទាំង២ មានឱកាសរៀងៗខ្លួន ប៉ុន្ដែអ៊ុយរ៉ាហ្គាយ ហាក់បីដូចជាមានឱកាសច្រើនជាង ជាពិសេស Suarez មានសំណាងច្រើនប៉ុន្ដែមិនអាចរកគ្រាប់បាល់បាន។

ចូលដល់តង់ទី២ អ៊ុយរ៉ាហ្គាយ បានបង្កើនការសម្រុកទៅលើអេហ្ស៊ីប រហូតដល់នាទីទី៨៩ កីឡាករ Jose Gimenez តែត១គ្រាប់ ដែលជាគ្រាប់ជ័យជម្នះ ជួយឲ្យអ៊ុយរ៉ាហ្គាយ យកឈ្នះអេហ្ស៊ីប ទាំងលំបាកក្នុងលទ្ធផល ១-០។

សូមបញ្ជាក់ថា ការប្រកួតនេះដែរ គឺពុំមានវត្ដមានខែ្សប្រយុទ្ធឆ្នើម Mohamed Salah ឡើយ ដោយសមាជិករបស់ក្រុម Liverpool នេះ បានត្រឹមជាប់ជាកីឡាករបម្រុងប៉ុណ្ណោះ៕  

Egypt 0 - 1 Uruguay
Egypt 0 - 1 Uruguay
Egypt 0 - 1 Uruguay
Egypt 0 - 1 Uruguay
Egypt 0 - 1 Uruguay
តារាងពិន្ទុពូល B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]