ភ្នំពេញ៖ កាលពីល្ងាចមិញនេះ តារាខ្មែរថ្មីចាស់ទូទាំងប្រទេសជាច្រើនរូប បាននាំគ្នាចូលរួមនៅក្នុងកម្មវិធីសំណេះសំណាល និងជួបជុំអារហារសាមគ្គី ដែលបានរៀបចំឡើងដោយសមាគមន៍សិល្បៈស្ម័គ្រចិត្តជួយសង្គម ។

ដោយនៅក្នុងនោះដែរ សូម្បីតែអតីតតារាសម្តែងល្បីឈ្មោះលោក ចៅ ចាន់ណារី  ក៏បានទៅចូលរួមនៅក្នុងកម្មវិធីនេះ ទាំងខ្លួនកំពុងមានជីវភាពខ្វះខាតជាខ្លាំងក៏ដោយ។

ជាសំណាងល្អតារាសម្ដែងជើងចាស់ រូបនេះក៏បានទទួលថវិកាឧបត្ថម្ភពីអ្នកនាង យុគ ចិន្តា ១០០ដុល្លារ ដើម្បីជាការផ្គត់ផ្គង់ជីវភាពនិងមើលជំងឺរបស់ខ្លួន។ ដោយក្នុងនោះពិធិការិនីរូបនេះ បានបង្ហោះជាសារថា៖

សាររបស់ យុគ ចិន្តា

ពិតជាគួរឲ្យសរសើរអ្នកនាង យុគ ចិន្តា  ខ្លាំងណាស់គ្រាន់តែជួប ចៅ ចាន់ណារី ភ្លាមអ្នកនាង សុខចិត្តហូតលុយពីហៅប៉ៅជូនលោកភ្លែតតែម្ដង ។ ទង្វើនេះបានបញ្ជាក់ឱ្យឃើញពីទឹកចិត្តនៃការចេះជួយគ្នាទៅវិញទៅមក ពេលមានទុក្ខលំបាករបស់អ្នកសិល្បៈនៅក្នុងស្រុក ដែលពួកគេមិនបោះបង់ចោលគ្នាឡើយ ៕

ចៅ ចាន់ណារី និង យុគ ចិន្តា
ចៅ ចាន់ណារី និង យុគ ចិន្តា
ចៅ ចាន់ណារី និង យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]