ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាស្រី សេង សូណា ដែលបានជាប់ឈ្មោះជាតារាស៊ិចស៊ី នៅក្នុងពិភពសិល្បៈ។ ក្នុងនោះដែរ សន្ទុះនៃប្រជាប្រិយភាពរបស់នាង បច្ចុប្បន្ន ក៏មិនសូវខ្លាំងដូច កាលពីប៉ុន្មានឆ្នាំដែលនាង បានចូលសិល្បៈ។

ប៉ុន្តែកាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានប្រកាសខ្លួន តាមហ្វេសប៊ុក ថាចង់បានកូន តែមិនដឹងថា ដើររកស្វាមីនៅឯណា។ ចំពោះសារទាំងនេះ បានធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា នាងហ៊ានប្រកាសបែបនេះ ជាសាធារណៈ ហើយក៏មានអ្នកខ្លះ បានពោលពាក្យថា ស៊ិចស៊ីដូចជានាង មិនខ្វះ ស្វាមីទេ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុន ក៏មានព័ត៌មានមួយ បានល្បីថា សេង សូណា បានពរពោះកូន ទាំងបិទបាំងស្វាមីយ៉ាងជិតឈឹង តែទោះបីជាយ៉ាងណា នាងក៏ច្រានចោល នូវដំណឹងទាំងនេះ ថា នាងមិនបានមានផ្ទៃពោះអ្វីនោះទេ៕

សេង សូណា
សេង សូណា
សេង សូណា
សេង សូណា
សេង សូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង សូណា