ភ្នំពេញ៖ សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day ដែលមានរយៈពេលបីថ្ងៃពេញចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ទី ១ ខែកក្កដា ឆ្នាំ២០១៨។ កម្មវិធីនេះធ្វើទ្បើងសម្រាប់សិស្សានុសិស្ស និងមាតាបិតា ដែលមានបំណងស្វែងយល់អំពីកម្មវិធីសិក្សានៅសាលា ACE និងអត្ថប្រយោជន៍ពិសេសផ្សេងៗមុននឹងសម្រេចចិត្តចុះឈ្មោះចូលរៀន។

កម្មវិធីនេះរួមមានការទស្សនាបន្ទប់រៀន និងសម្ភារៈសិក្សានានា ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បងដោយសេរី ឬប្រឹក្សាយោបល់ជាមួយគ្រូជំនាញពី របៀបសិក្សាភាសាឲ្យឆាប់ចេះ។ 

បន្ថែមពីនេះទៀត សិស្សានុសិស្សក៏មានឱកាសទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗ ដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។ កម្មវិធី ACE Open Day កាលពីវគ្គសិក្សាទី២ ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យដោយមានអ្នកចូលរួមប្រមាណជាង ២០០០នាក់។

គួរបញ្ជាក់ដែរថា សាលា ACE ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ដែលមានកម្មវិធីសិក្សាភាសាអង់គ្លេសគ្រប់កម្រិតរួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ (Children’s Program & Young Learners’ Program) ភាសាអង់គ្លេសទូទៅ (General English Program) និងភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ (Diploma Program) និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស។

កម្មវិធី ACE Open Day នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ រសៀល នៅគ្រប់ទីតាំងទាំង៥ របស់សាលា ACE នៅរាជធានីភ្នំពេញ ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង ទីតាំងទួលគោក និងទីតាំងសៀមរាប។

ចុះឈ្មោះចូលរួមតាមរយៈ៖ http://openday.acecambodia.org/

លោកអ្នកអាចចុចលើតំណរភ្ជាប់ដើម្បីស្វែងរកទីតាំង សាលាអេស៊ីអ៊ី ទីតាំងថ្មីនៅទួលគោក ៖ goo.gl/fsi1BA ឬទំនាក់ទំនងតាមរយៈ៖
លេខទូរសព្ទ៖ ០២៣ ៨៨៤ ២១២
អាស័យដ្ឋាន៖ ០៨ ផ្លូវ ៦០០ កែង ផ្លូវ ៣០៧ ខណ្ឌទួលគោក ភ្នំពេញ

សូមស្វាគមន៍ សិស្សានុសិស្ស និងមាតាបិតាចូលរួមដោយសេរី៕ 

សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day
សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day
សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day
សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]