រុស្ស៊ី៖ លោក Roberto Carlos បានបង្ហើបថា ខ្សែប្រយុទ្ធ Lionel Messi មានសមត្ថភាពឈ្នះពាន World Cup ដល់ទៅពីរដងឯណោះបើរូបគេលេងឲ្យជម្រើសជាតិប្រេស៊ីល។

អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះបាននិយាយក្នុងបទសម្ភាសមួយថា Messi មិនមែនជាហេតុផលដែលធ្វើឲ្យអាហ្សង់ទីនចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រដល់ទៅ៣ដងនោះទេ ប៉ុន្តែរូបគេជាហេតុផលដែលធ្វើឲ្យជម្រើសជាតិខ្លួនឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រដល់ទៅ៣ដង។ 

កីឡាករ Lionel Messi

អតីតខ្សែការពារស្លាបរបស់ក្រុម Real Madrid រូបនេះបានបន្តថា តាមពិតទៅ ការបរាជ័យរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនមិនមែនធ្លាក់មកលើ Messi តែម្នាក់ ពីព្រោះរូបគេខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ។

អតីតកីឡាករវ័យ៤៥ឆ្នាំរូបនេះបានបន្ថែមថា បើខ្សែប្រយុទ្ធក្រុម Barcelona រូបនោះជាជនជាតិប្រេស៊ីលវិញ លោកជឿជាក់ថា មកដល់ពេលនេះ រូបគេបានឈ្នះពាន World Cup បាន២ដងរួចទៅហើយ ដោយសារតែនៅប្រស៊ីលគឺមានវប្បធម៌បាល់ទាត់ល្អ ម្យ៉ាងទៀត គ្រូបង្វឹកចេះរៀបចំកីឡាករបានល្អ ដោយកីឡាករលេងចេះយល់ចិត្តគ្នា ហើយនេះគឺជាចំណុចសំខាន់មួយដែលធ្វើឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនមិនបានទទួលជោគជ័យ។ 

កីឡាករ Lionel Messi
លោក Roberto Carlos

គួរឲ្យដឹងថា លោក Roberto Carlos បានឈ្នះពានរង្វាន់ World Cup មួយលើកកាលពីឆ្នាំ២០០២ ហើយក៏បានឈ្នះពាន Copa America ២លើកផងដែរ៕

លោក Roberto Carlos ពេលឈ្នះពាន World Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]