ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា សន្ទុះនៃការគាំទ្ររបស់តារារះថ្មីវ័យក្មេង ឡុង លីគ័ង្គ ហាក់លោតខ្ពស់ឡើងពីមួយថ្ងៃទៅមួយ ដែលមើលទៅមិនចាញ់ម្ចាស់ពាន ពេជ្រ ថៃ ប៉ុន្មាននោះទេ។

តួយ៉ាងកត្តាទាំងនេះបានធ្វើឲ្យ លីគ័ង្ក មានឱកាសបង្ហាញវត្តមាន ក្នុងកម្មវិធីតូចធំជាច្រើន ដែលជាប្រភពចំណូលជួយ សម្រាលបន្ទុកជីវភាពគ្រួសារខ្សត់លំបាកនៅឯជនបទបានយ៉ាងងាយស្រួល។

ជាក់ស្ដែងមុននេះដែរ កុមារារូបនេះ ក៏ឆ្លៀតពេលទំនេរធ្វើ Live វីដេអូ និយាយលេងជាមួយប្រិយមិត្ត ដែលជាអ្នកគាំទ្រប្អូន ជាមួយស្នាមញញឹមឃើញគួរឲ្យស្រលាញ់ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេសង្កេតឃើញថា លីគ័ង្គ បានពាក់របស់មានតម្លៃជាច្រើនពេញខ្លួន ហាក់ខុសប្លែកពីគ្រាដំបូងៗដែលប្អូនបានប្រឡូកសិល្បៈ  ក្នុងនោះមានដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀនជាដើម។

ទាំងនេះស្ដែងឲ្យដឹងច្បាស់ណាស់ថា ប្អូនប្រុសពិតជាមានសមត្ថភាព អាចរកចំណូលបានច្រើនមិនធម្មតាទេ ហើយមើលចុះនៅក្មេងសោះ ឡុង លីគ័ង្គ មានគ្រឿងអលង្ការថ្លៃៗ ពាក់ជ្រែកខ្លួនមិនចាញ់តារាល្បីៗមួយចំនួនទៅហើយ៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ