ភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី១២ ខែមិថុនា ឆ្នាំ២០១៨ តារាផេ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខមួយ បានទទួលអាជ្ញាប័ណ្ណថ្មីមួយក្នុងនាមជា «គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់» ពីធនាគារជាតិនៃកម្ពុជា (NBC) ហើយនេះក៏ជាអាជ្ញាប័ណ្ណថ្មីចូលមកជំនួស អាជ្ញាប័ណ្ណដែលមានស្រាប់ក្នុងនាមជា «ប្រតិបត្តិការអ្នកដំណើរការតតិយភាគី»។ អាជ្ញាប័ណ្ណនេះបានបង្ហាញឲ្យឃើញថា សេវាកម្មរបស់ក្រុមហ៊ុន តារាផេ ពិតជាមានភាពរឹងមាំ និងគួរឲ្យជឿទុកចិត្តយ៉ាងខ្លាំងនៅក្នុងទីផ្សារ។

តារាផេ

ក្រោយពីបានឃើញពីទំហំនៃតម្រូវការរបស់អតិថិជន នៅក្នុងសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលបានកើនឡើងគួរឲ្យកត់សម្គាល់ ធនាគារជាតិនៃកម្ពុជា បានចេញសារ តម្រូវឲ្យគ្រប់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់មានអាជ្ញាប័ណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ជាកំហិត។ គោលដៅចំបងនៃអាជ្ញាប័ណ្ណមួយនេះ គឺដើម្បីគ្រប់គ្រងនិងពង្រឹងសេវាកម្មមួយនេះឲ្យមាន សុវត្ថិភាព ប្រសិទ្ធភាពនិងការពារអត្ថប្រយោជន៍របស់អតិថិជន ហើយជាពិសេសគឺការធានានូវសេវាកម្មទូទាត់សងប្រាក់ នៅក្នុងការទីផ្សារប្រកួតប្រជែងដែលស្មើភាពគ្នា។

លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន តារាផេ បានឲ្យដឹងថា៖

«ការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ពីធនាគារជាតិនៃកម្ពុជា មានន័យថាក្រុមហ៊ុន តារាផេ ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមួយដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ដែលជួយសម្រួលដល់ការបង់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល។ ជាមួយនឹងអាជ្ញាប័ណ្ណនេះ តារាផេ មានសិទ្ធិស្របច្បាប់ពេញលេញក្នុងការសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា សាលារៀន ភោជនីយដ្ឋាន ព្រមទាំងការទូទាត់វិក្កយបត្រនានា ទូទាត់ប្រាក់នៅតាមមន្ទីរពេទ្យសណ្ឋាគារ និងជួយសម្រួលដល់ការបង់ប្រាក់របស់អតិថិជនគ្រប់មធ្យោបាយផងដែរ។ ថ្ងៃនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពជោគជ័យក្នុងចក្ខុវិស័យរបស់យើង នៅក្នុងការជួយសម្រួលដល់អតិថិជន។ លើសពីនេះទៅទៀត ការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បានបង្ហាញពីសមិទ្ធផលរបស់យើង នៅក្នុងការអភិវឌ្ឍន៍ផ្តល់ដំណោះស្រាយសេវាបង់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ហើយនេះក៏អាចធានាបានដែរថា តារាផេ បានកំពុងនឹងបោះជំហានយ៉ាងត្រឹមត្រូវនៅក្នុងការជួយអតិថិជនរបស់ខ្លួន ឲ្យចំណេញពេលវេលានិងមានសុវត្ថិភាពខ្ពស់ក្នុងពេលតែមួយ។ អតិថិជនថែមទាំងអាចទទួលបានសេវាទូទាត់ប្រាក់កម្ចី និងការដកប្រាក់តាមរយៈភ្នាក់ងារ តារាផេ ដែលមានប្រមាណជាង 1400 កន្លែងនៅទូទាំងប្រទេសកម្ពុជាទៀតផង។»

អំពី តារាផេ៖

តារាផេ គឺជាយីហោរបស់ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលជាក្រុមហ៊ុនប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុចល័តឈានមុខមួយ ដែលបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ។ តារាផេ គឺជាក្រុមហ៊ុនដែលចូលរួមបង្កើតឡើងរវាងក្រុមហ៊ុន Canadia Investment Holding (CIH) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings (FFH) របស់ប្រទេសសិង្ហបុរី ក្នុងគោលបំណងក្លាយជាជម្រើសរូបិយប័ណ្ណនៃការទូទាត់ ប្រតិបត្តិការកាបូបលុយចល័ត និងសេវាកម្មទូទាត់ប្រាក់អាជីវកម្មនៅក្នុងកម្ពុជា។ សេវាកម្មរបស់ តារាផេ រួមមាន៖ ផ្ទេរប្រាក់(វេរលុយ) ដក-ដាក់ប្រាក់ បង់ទឹក-ភ្លើងនិងវិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ ទូទាត់ទំនិញអនឡាញ ទូទាត់ទំនិញ បង់ប្រាក់កម្ចី បើកប្រាក់ខែ បង់បុព្វលាភទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង និងកាបូបលុយអេឡិចត្រូនិច។ តាមរយៈក្រុមហ៊ុន តារាផេ មនុស្សនិងគ្រួសាររាប់ពាន់នាក់ នៅតាមបណ្តាខេត្តនិងទីក្រុងអាចធ្វើការវេរលុយគ្រប់ទីកន្លែងគ្រប់ពេលវេលា ជាមួយនឹងសេវាកម្មដែលមានសុវត្ថិភាពខ្ពស់និងមានភាពងាយស្រួល។ គិតមកដល់ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន តារាផេ មានភ្នាក់ងារជាង 1400 កន្លែងនៅទូទាំងប្រទេស ហើយចំនួននេះនឹងកើនឡើងរហូតដល់ 2,800 កន្លែងនៅដំណាច់ឆ្នាំ ២០១៨ ។ ទន្ទឹមគ្នានេះដែរ តារាផេ បានធ្វើការសហការជាមួយពាណិជ្ជករប្រមាណជា 100 ហាងហើយតួរលេខនេះនឹងកើនរហូតដល់ 1600 នៅដំណាច់ឆ្នាំ២០១៨ នេះ។

តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]