យើងដឹងហើយថា ខ្លាឃ្មុំផេនដាមិនត្រឹមតែល្បីល្បាញនៅប្រទេសចិនប៉ុណ្ណោះទេ គឺទទួលបានការស្រលាញ់ចូលចិត្តទូទាំងពិភពលោក។ សួរដូចឆោត - ហេតុអ្វីទៅ? ក៏ព្រោះតែរូបរាងដ៏គួរឱ្យក្នាញ់ និងភាពឆ្លាតវៃរបស់វា។ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់គឺ ផេនដាមួយក្បាលពូកែថតរូបស៊ែលហ្វី ដែលតាមមើលអាចយកទៅប្រកួតដណ្តើមពានរូបថតបាន!

ខ្លាឃ្មុំផេនដាធ្វើស្តាយល៍ដាក់ដៃក្រោមចង្កា

មើលស្តាយល៍ដាក់ដៃក្រោមចង្កាចុះ! បើប៉ុណ្ណឹងហើយមិនហៅថាខ្ជូត មិនដឹងទៅរកឯណាទៀតទេ!

ខ្លាឃ្មុំផេនដាជួយរកប្លង់ស្អាត

បងស្រី ខុសប្លង់បន្តិចហើយ! ចាំអូនជួយ!

ខ្លាឃ្មុំផេនដាធ្វើស្តាយល៍ញ៉ាំគល់ឬស្សី

ឥឡូវប្តូរស្តាយល៍ញ៉ាំពោត! អូ ច្រឡំ! ញ៉ាំគល់ឬស្សីម្តង!

ខ្លាឃ្មុំផេនដាធ្វើស្តាយល៍ហាមាត់

ស្រុកអូនគ្មានរុយទេ បងស្រី! ប្រើស្តាយល៍ហាមាត់យូរបន្តិចក៏បាន!

សូមបញ្ជាក់ថា អន្ទិតផេនដាសង្ហារូបនេះ រស់នៅក្នុងមូលដ្ឋានបង្កាត់ពូជខ្លាឃ្មុំផេនដាយក្ស ទូជាំងយ៉ាន (Dujiangyan) ក្នុងក្រុង ឆឹងទុ (Chengdu) ប៉ែកនិរតីនៃប្រទេសចិន ហើយល្បីខាងបញ្ចេញស្តាយ៍ខ្ជូតៗ រាល់ពេលដែលអ្នកទេសចរសុំថតរូបជាមួយ។ បើប្រិយមិត្តបានទៅលេងចិន កុំភ្លេចទៅថតរូបជាមួយកំពូលតារាផេនដានេះណា៎៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]