ប្រេសុីល៖ ខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលកីឡាករ Gabriel Jesus បាននិយាយថារូបគេមិនទាន់ហ៊ានស្រមៃថានឹងបានស្បែកជើងមាសនៅ World Cup នោះទេពោលគឺរូបគេគ្រាន់តែចង់រួមចំណែកជួយក្រុមប្រេស៊ីលដើម្បីឈ្នះ World Cup តែប៉ុណ្ណោះ។

Gabriel Jesus

ខ្សែប្រយុទ្ធរបស់ក្រុម Manchester City រូបនេះបានបញ្ជាក់ថាគេផ្តោតអារម្មណ៍តែលើការជួយក្រុមដើម្បីឲ្យឈ្នះ World Cup តែប៉ុណ្ណោះមិនមែនឈ្នះស្បែកជើងមាសនោះទេ។

ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករសំខាន់ម្នាក់សម្រាប់ជួយក្រុមសុាំបាប្រេស៊ីលមួយនេះឲ្យមានសង្ឃឹមឈ្នះនៅក្នុងការប្រកួតដំបូងជាមួយប្រទេសស្វ៊ីសនៅថ្ងៃអាទិត្យ។ 

Gabriel Jesus

បន្ទាប់ពីជួបជាមួយប្រទេសស្វ៊ីសរួច ប្រេស៊ីលត្រូវជួបកូស្តារីកានៅ ថ្ងៃទី ២២ ខែមិថុនា និងបន្តជួបស៊ែប៊ីនៅ ថ្ងៃទី ២៧ ខែមិថុនា នៅក្នុងពូល E ដូចគ្នានោះ។

គួរបញ្ជាក់ផងដែរថា បើសិនតារាឆ្នើមរបស់ក្រុមប្រេស៊ីលរូបនេះអាចឈ្នះស្បែកជើងមាសបានមែននោះ ពោលរូបគេនឹងក្លាយជាកីឡាករប្រេស៊ីលដំបូងគេចាប់តាំងពី Ronaldo ធ្លាប់ឈ្នះក្នុងឆ្នាំ ២០០២ ដែលបានរកគ្រាប់បាល់ច្រើនជាងគេនៅ World Cup ៕

Gabriel Jesus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]