បរទេស៖ ខែ្សប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Luis Suarez នឹងត្រូវដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ តទល់នឹងក្រុមជម្រើសជាតិអេហ្ស៊ីប នៅវេលាម៉ោង ៧យប់នេះ ក្នុងការពូលA វគ្គសន្សំពិន្ទុពានរង្វាន់ World Cup។ 

Luis Suarez

ខែ្សប្រយុទ្ធឆ្នើមមួយនេះ ធ្លាប់បានបង្ករឿងដែលសឹងនឹងហួសចិត្ដចំនួន២ដងរួចមកហើយ ក្នុងព្រឹត្ដិការណ៍ពានរង្វាន់នេះ ដោយ២ដងនោះ គឺក្នុងឆ្នាំ២០១០ យកដៃទះបាល់រារាំងមិនឲ្យចូលទី ពេលអ៊ុយរ៉ាហ្គាយ ប៉ះហា្គណា និងក្នុងឆ្នាំ២០១៤ ខាំខែ្សការពាររបស់អីុតាលី ដែលជារឿងនឹកស្មានមិនដល់។ 

Suarez យកដៃទះបាល់
Suarez ខាំខែ្សការពារអីុតាលី

សម្រាប់ឆ្នាំនេះដែលរៀបចំក្នុងប្រទេសរុស្ស៊ីវិញ អតីតកីឡាកររបស់ក្រុម Ajax និង Liverpool នេះ នឹងត្រូវដឹកនាំក្រុមដែលឈ្នះជើងឯកពានមួយនេះ ដំបូងគេបង្អស់ (១៩៣០) តទល់ជាមួយនឹងក្រុមអេហ្ស៊ីប ដែលមានខែ្សប្រយុទ្ធឆ្នើម Salah ជាគូប្រជែងគ្រោះថ្នាក់ នៅវេលាម៉ោង ៧ល្ងាចនេះ ម៉ោងក្នុងប្រទេសកម្ពុជា។ 

Luis Suarez

Suarez បង្ហាញខ្លួនឲ្យអ៊ុយរ៉ាហ្គាយ បានចំនួន ៩៥ដងហើយ ក្នុងនោះអាចទាត់បញ្ចូលទីបានចំនួន៥០គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមចំនួន ២៦ដង ជាពិសេសគឺជួយឲ្យក្រុមក្នុងតំបន់អាមេរិកខាងត្បូងនេះ ឈ្នះជើងឯក Copa America ក្នុងឆ្នាំ២០១១ ផងដែរ៕ 

Luis Suarez
Luis Suarez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]