រុស្ស៊ី៖ កីឡាករ Neymar បានសារភាពថា លោកមិនទាន់បង្ហាញសមត្ថភាពអ្វីដែលបញ្ជាក់ថាខ្លួនពិតសាកសមនឹងតម្លៃ២៥០លានដុល្លារអាមេរិកនៅឡើយទេ។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសមួយថា លោកមិនបានមានមោទនភាពទៅលើកំណត់ត្រាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោកទេ ពីព្រោះលោកដឹងថាគ្មានកីឡាករណាដែលមានតម្លៃរហូតដល់តួរលេខនេះទេ។ 

កីឡាករ Neymar

កីឡាកររបស់ក្រុម Paris Saint-Germain រូបនេះបានបន្តថា កាលពីនៅក្មេង លោកតែងតែចង់ក្លាយជាកីឡាករពិសេសមួយរូប ហើយលោកបានខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីធ្វើឲ្យសុបិនលោកក្លាយជាការពិត ប៉ុន្តែលោកមិនបានគិតថា លោកនឹងក្លាយជាកីឡាករមួយរូបដូចសព្វថ្ងៃទេ។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះបានបន្តទៀតថា និយាយឲ្យត្រង់ទៅលោកមិនចង់បានជាប់ឈ្មោះនៅក្នុងកំណត់ត្រាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេនោះទេ ពីព្រោះវាដូចជាសម្ពាធមួយសម្រាប់លោក ហើយមកដល់ពេលនេះ លោកមិនទាន់ធ្វើអ្វីមួយដែលសាកសមនឹងតម្លៃ២៥៦លានដុល្លារអាមេរិកនៅឡើយទេ។ 

កីឡាករ Neymar

គួរឲ្យដឹងថា Neymar នឹងត្រូវជួយក្រុមជម្រើសជាតិខ្លួនក្នុងព្រឹត្តិការណ៍ World Cup នៅក្នុងការប្រកួតដំបូងជាមួយជម្រើសជាតិស្វីសនៅយប់ថ្ងៃទី១៧ វេលាម៉ោង១ រំលងអាធ្រាតឈានចូលថ្ងៃទី១៨ខែមិថុនាខាងមុខនេះ៕

កីឡាករ Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]