បរទេស៖ ក្រុមអធិរាជស Real Madrid ត្រូវបានគេរំពឹងថា នឹងត្រូវចំណាយយ៉ាងហោចណាស់ក៏ ៥០លានអឺរ៉ូ (ជាង៥៧លានដុល្លារអាមេរិក) ដើម្បីនាំអ្នកចាំទីរបស់ក្រុម Roma កីឡាករ Alissom Becker។ នេះបើតាមអ្នកសារព័ត៌មានរបស់អ៊ីតាលី Gianluca Di Marzio បានរាយការណ៍។ 

Alissom Becker

សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ការចរចារវាង Real Madrid និង Roma នៅពុំទាន់បានសម្រេចជាផ្លូវការនោះទេ ទោះជា Real បានដាក់សំណើរដេញថៃ្លជាផ្លូវការយ៉ាងណាក៏ដោយ។

ក្រុមយក្សរបស់អ៊ីតាលី ត្រូវបានគេរាយការណ៍ថា ពួកគេទាមទារយ៉ាងហោចណាស់ក៏ ១០០លានអឺរ៉ូដែរ សម្រាប់អ្នកចាំទីឆ្នើមរបស់ខ្លួន ខណៈដែលសាមីខ្លួនកំពុងអន្ទះសារចង់ប្ដួរទៅកាន់កីឡដ្ឋាន Santiago Bernabeu ឲ្យបានឆាប់ៗ។ 

សូមបញ្ជាក់ថា អ្នកចាំទីវ័យ ៣១ឆ្នាំ Alisson Becker គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យ Roma អាចឡើងរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន៕  

Alissom Becker

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ