ខ្ទឹមបារាំងជាប្រភេទបន្លែដែលយើងច្រើនប្រើប្រាស់ក្នុងម្ហូបអាហារ ដើម្បីផ្តល់ឱជារសនិងក្លិនឈ្ងុយឆ្ងាញ់។ អ្វីដែលយើងពុំដឹងនោះគឺ សំបករបស់ខ្ទឹមបារាំងក៏អាចផ្តល់ អត្ថប្រយោជន៍ដល់សុខភាពរាងកាយយើងយ៉ាងច្រើនដែរ។ ខាងក្រោមនេះ ប្រិយមិត្តអ្នកអាននឹងទទួលបានអត្ថប្រយោជន៍ទាំង៧ ដោយគ្រាន់តែប្រើប្រាស់សំបកខ្ទឹមសម្រាប់ឆុងហូប។

១. ផ្តល់នូវសុខភាពរាងកាយទាំងមូលល្អ

យោងតាមការសិក្សាស្រាវជ្រាវផ្នែកចំណីអាហារបានឲ្យដឹងថា សំបកខាងក្រៅរបស់ខ្ទឹមបារាំងសំបូរទៅដោយអង់ទីអុកស៊ីដង់ដែលសារធាតុប្រឆាំងការខូចខាតកោសិកា។  សារធាតុនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងពពួកសារធាតុសេរីដែលវាតែងបង្កឲ្យអាតូមកោសិកាបាត់បង់លំនឹង ជាពិសេសវាធ្វើឲ្យខូចខាត។ ក្រៅពីនេះ ការពិសាទឹកតែសំបកខ្ទឹមបារាំងនេះ អាចជម្រុញឲ្យអង់ទីគ័រយើងរឹងមាំ និងប្រឆាំងជំងឺនានា។

រូបតំណាង

២. បង្កើនល្បឿននៃការផ្សះផ្ទៃរលាក

សំបកខ្ទឹមបារាំងបានជួយដល់ការព្យាបាលនូវបញ្ហាស្បែក និងការខូចខាតនៃសរីរាង្គកាយ ដោយវាជំរុញដល់ការបង្កើតឡើងវិញនូវកោសិកាថ្មី និងជួយដល់ការផ្សះផ្ទៃរលាកនៃស្បែកនិងសរីរាង្គ។

រូបតំណាង

៣. ធ្វើឲ្យស្បែកក្មេងជាងវ័យ

សំបកខ្ទឹមបារាំង សំបូរដោយសារធាតុសរសៃដែលខ្លួនប្រាណយើងប្រើប្រាស់សំរាប់មេតាបូលីសក្នុងរាងកាយ។  សារធាតុសរសៃនេះបានចូលរួមប្រតិកម្មក្នុងការបង្កើតនូវសារធាតុកូឡាសែនដែលធ្វើឲ្យស្បែកយើងមានសណ្ឋានហាប់ណែនល្អនិងរលោង។  ដូច្នេះនៅពេលបរិភោគសារធាតុសរសៃច្រើនដូចជាមានក្នុងសំបកខ្ទឹមបារាំងនេះឯង នឹងជួយឲ្យរាងកាយអ្នកទាំងមូលមើលទៅក្មេង និងស្រស់ស្រាយ។

រូបតំណាង

៤. ដោះស្រាយបញ្ហាកើតមុន

ពេលដែលគេនិយាយដល់ការកាត់បន្ថយបញ្ហាមុនកើតលើមុខ គ្មានពីណាគេម្នាក់នឹកឃើញដល់សំបកខ្ទឹមបារាំងថាវាជាថ្នាំធម្មជាតិព្យាបាលមុនលើមុខឡើយ។  ជាការពិត ការកើតមុនអាចបង្កមកពីកត្តាជាច្រើន ដូចជាស្បែកសំបូរជាតិខ្លាញ់ ពុំមានអនាម័យស្អាត  របបអាហារមិនល្អ  រលាក  អរម៉ូនមិនប្រក្រតី ជាពិសេសបញ្ហាហ្សេន ជាដើម។ បើទោះបីជាយ៉ាងណាក៏ដោយ ស្លឹកខ្ទឹមបារាំងត្រូវបានគេសិក្សាថា វាអាចចូលរួមចំណែកក្នុងការកាត់បន្ថយ និងលុបបំបាត់បញ្ហាមុនលើមុខ។

រូបតំណាង

៥. ការពារការរលាកក្រពះ

សារធាតុអង់ទីអុកស៊ីដង់ ដែលសំបូរក្នុងសំបកខ្ទឹមបារាំងនេះឯង បានជួយដល់ការការពារពីបញ្ហារលាកក្រពះដែលភាគច្រើនអាចវិវឌ្ឍទៅជាជំងឺរុំារ៉ៃ បង្កទុក្ខវេទនាជាច្រើន។ យើងត្រូវដឹងថា ការរលាកក្រពះភាគច្រើនអាចបង្កមកពីការបង្ករោគដោយបាក់តេរីផ្ទាល់តែម្តង។  ដូច្នេះសារធាតុខាងលើនេះអាចជួយកំចាត់ និងការពារការលូតលាស់នូវពពួកបាក់តេរីបង្កឲ្យរលាកក្រពះ។

រូបតំណាង

៦. កាត់បន្ថយជំងឺពុកឆ្អឹង

យោងទៅតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ ពីសាកលវិទ្យាល័យប៊ឺននៃប្រទេសស្វីសហ្សឺឡែនបានសន្និដ្ឋានថា ការហូបខ្ទឹមបារាំងស្ងួត (ទាំងសំបក) ១ក្រាមក្នុង១ថ្ងៃ អាចបង្កើនដង់ស៊ីតេរ៉ែក្នុងឆ្អឹងដល់ទៅ ១៧ភាគរយ និងសារធាតុរ៉ែទូទៅក្នុងរាងកាយដល់ទៅ ១៣ភាគរយ។  ទិន្នន័យបានសរបញ្ជាក់ឲ្យឃើញថា ខ្ទឹមបារាំងទាំងមូល (ទាំងសំបក) អាចចូលរួមក្នុងការកាត់បន្ថយហានិភ័យជំងឺពុកឆ្អឹង ​ ដោយសារវាសំបូរទៅដោយសារធាតុរ៉ែសំខាន់ៗសំរាប់ការលូតលាស់ឆ្អឹង ដូចជាសារធាតុកាល់ស្យូម ដែក និងម៉ាញេស្យូម ជាដើម។

រូបតំណាង

៧. ជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីក

ទឹកតែស្លឹកខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីកដែរ។ កត្តានេះ បណ្តាលមកសារធាតុពិសេសៗជាច្រើនដែលមានផ្ទុកក្នុងសំបកខ្ទឹមដែលគេជឿថាប្រឆាំងនឹងការលូតលាស់ខុសប្រក្រតីនៃកោសិកា ដែលជាហេតុបណ្តាលឲ្យវិវឌ្ឍទៅរកជំងឺមហារីក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]