អេស្ប៉ាញ៖ បន្ទាប់ពីអនាគតរបស់កីឡាករ Cristiano Ronaldo នៅក្នុងក្លិប Real Madrid នៅតែស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយនោះ អតីតប្រធានក្លិបអេស្ប៉ាញគឺលោក Jorge Valdano បាននិយាយថា Neymar គឺជាកីឡាករតែម្នាក់គត់ដែលសាកសមជាអ្នកស្នងដំណែងពីខ្សែប្រយុទ្ធព័រទុយហ្គាល់នេះបាន។

Jorge Valdano និង Florentino Pérez

អតីតម្ចាស់ក្លិប Real Madrid រូបនេះបាននិយាយថា Neymar គឺជាអ្នកស្នងដំណែងដ៏អស្ចារ្យបំផុតរបស់កីឡាករ Cristiano Ronaldo ហើយរូបគេមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ដើម្បីលេងឱ្យក្រុម Real Madrid បាន។

តារាបាល់ទាត់ឆ្នើមរបស់ប្រេស៊ីលរូបនេះត្រូវបានគេសង្ស័យថាកំពុងមានការផ្លាស់ប្តូរដ៏ចម្រូងចម្រាសមួយទៅកាន់ទីក្រុងម៉ាឌ្រីដចាប់តាំងពីចាកចេញពីក្លិប Barcelona ទៅចូលរួមជាមួយក្រុម Paris Saint-Germain ក្នុងតម្លៃខ្លួន ២២២ លានផោន (ជាង ២៩៤ លានដុល្លារអាមេរិក) កាលពីខែសីហាមក។ 

Neymar

ចំណែកអនាគតរបស់អតីតខ្សែប្រយុទ្ធក្រុម Manchester United វិញគឺស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League មក ហើយគេអាចនឹងចាកចេញពីក្លិបមួយនេះ ទោះបីជាគេមិនបានបញ្ជាក់ឲ្យអ្នកគាំទ្រដឹងក៏ដោយ។

គួរបញ្ជាក់ផងដែរថាលោក Valdano ក៏ធ្លាប់ជាកីឡាករដែលលេងឱ្យក្រុម Real Madrid នឹងដឹកនាំក្រុមមួយនេះតាំពីទសវត្សរ៍ ៩០ មកម្ល៉េះ ហើយគេបាននិយាយថា Neymar អាចជាអ្នកជំនួសកីឡាករវ័យ ៣៣ ឆ្នាំរូបនេះដ៏សាកសមបំផុត៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]