រុស្ស៊ី៖ កីឡាករ Antoine Griezmann បានប្រកាសថា ខ្លួនសម្រេចចិត្តនៅបន្តអាជីពជាមួយក្រុម Atletico Madrid ទោះបីជាមានក្រុមផ្សេងតាមប្រម៉ាញ់រូបគេក៏ដោយ។

ប៉ុន្មានខែចុងក្រោយនេះ មានសារព័ត៌មានជាច្រើនលេចឡើងថា កីឡាករវ័យ២៧ឆ្នាំ រូបនេះអាចនឹងផ្លាស់ប្តូរក្លិបទៅលេងនៅក្រុម Barcelona ហើយសូម្បីតែកីឡាករឆ្នើម Lionel Messi ក៏សប្បាយចិត្តនឹងដំណឹងនេះផងដែរ។ 

កីឡាករ Messi និង Griezmann

ប៉ុន្តែពេលនេះខ្សែប្រយុទ្ធសញ្ជាតិបារាំងបានចេញមុខមកបកសា្រយអំពីអនាគតរបស់គេ នៅក្នុងវីដេអូមួយដែលបានរូបគេបានបង្ហោះនៅក្នុងប្រព័ន្ធ Twitter ដោយផ្ទាប់ជាមួយពាក្យថា « អ្នកគាំទ្ររបស់ខ្ញុំ ក្រុមរបស់ខ្ញុំ ផ្ទះរបស់ខ្ញុំ »

បន្ថែមពីលើនេះ រូបគេក៏បាននិយាយផងដែរថា ខ្លួនសម្រេចចិត្តនឹងបន្តអាជីពជាមួយក្រុម Atletico Madrid ដោយសារពួកគេមានសមត្ថភាពអាចរហូតឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ទៀតផង ហើយលោកចង់ក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រនេះ។ 

កីឡាករ Griezmann និងមិត្តរូមក្រុម

គួរឲ្យដឹងថា Griezmann មានភារកិច្ចធំ ដោយរូបគេនឹងត្រូវជួយក្រុមជម្រើសជាតិបារាំងនៅពេលប្រកួតជាក្រុមអូស្រ្តាលី នៅថ្ងៃស្អែកវេលាម៉ោង៥ល្ងាច៕

កីឡាករ Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]