រុស្ស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បានលត់ក្រុមជម្រើសជាតិអារ៉ាប់បីសាអូឌីត ដោយលទ្ធផល ៥-០ ក្នុងការប្រកួតបើកឆាកព្រឹត្ដិការណ៍ FIFA World Cup កាលពីយប់មិញនេះ។

បើកឆាកតង់ទី១ ក្រុមភ្ញៀវអារ៉ាប់បីសាអូឌីត អាចគ្រប់គ្រងបាល់បានច្រើនជាង ប៉ុន្ដែមិនអាចធើ្វអ្វីក្រុមម្ចាស់ផ្ទះបាន។ ផ្ទុយទៅវិញនៅតង់ទី១ដដែល នាទី១២ កីឡាករ Yuri Gazinskiy បានតែតបញ្ចូលទី១គ្រាប់ ខណៈជិតចប់តង់ទី១ ពោលគឺក្នុងនាទី៤៣ កីឡាករ Cheryshev រកបាន១គ្រាប់បន្ថែម ធើ្វឲ្យម្ចាស់ផ្ទះរុស្ស៊ី នាំមុខ២-០។

ឈានចូលដល់តង់ទី២ អារ៉ាប់បីសាអូឌីត នៅតែបន្ដគ្រប់គ្រងបាល់ច្រើនជាងរុស្ស៊ីដដែល ប៉ុន្ដែនៅតែមិនអាចបំបែកក្បួនរបស់ក្រុមម្ចាស់ផ្ទះបាន។ ឈានចូលដល់នាទី៧១ កីឡាករ Artem Dzyuba តែតមួយក្បាលបន្ថែមគ្រាប់ទី៣ ខណៈក្នុងម៉ោងបន្ថែម៩០+ កីឡាករ Cheryshev បានបន្ថែមគ្រាប់ទី២របស់ខ្លួន ហើយក៏ជាគ្រាប់ទី៤ ផងដែរ មុនពេលកីឡាករ Golovoin ដាក់បង្ហើយគ្រាប់ចុងក្រោយ។

ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះរុស្ស៊ី យកឈ្នះក្រុមអារ៉ាប់បីសាអូឌីត ក្នុងលទ្ធផល ៥-០ ទទួលបាន ៣ពិន្ទុ សម្រាប់ពូល A៕  

រុស្ស៊ី ៥-០ អារ៉ាប់បីសាអូឌីត
រុស្ស៊ី ៥-០ អារ៉ាប់បីសាអូឌីត
រុស្ស៊ី ៥-០ អារ៉ាប់បីសាអូឌីត
រុស្ស៊ី ៥-០ អារ៉ាប់បីសាអូឌីត
រុស្ស៊ី ៥-០ អារ៉ាប់បីសាអូឌីត
រុស្ស៊ី ៥-០ អារ៉ាប់បីសាអូឌីត
តារាងពូល A

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]