ភ្នំពេញ៖ តារាចម្រៀង និង តារាហ្វេសប៊ុក អូន បុត្រ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ នាពេលបច្ចុប្បន្ន ជាមួយនឹងទេពកោសល្យ និងមុខមាត់ ដ៏គួរឲ្យស្រលាញ់របស់រូបគេ។

ជាក់ស្តែង កាលពីថ្មីៗនេះដែរ តារាប្រុសវ័យក្មេងរូបនេះ បានបង្ហាញនូវរូបថតមួយសន្លឹក ដែលកាលរូបគេ នៅពីតូច ដែលថតជាមួយនឹង ក្រុមគ្រួសារ ដោយក្នុងនោះ អូន បុត្រ ពិតជាតូចខ្លាំងមែនទែន។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ កាលរូបគេ នៅពីតូច គឺមានមុខមាត់ដូចជាមនុស្សស្រីបេះបិទ មិនសមធំឡើង ស្រស់សង្ហាយ៉ាងដូច្នេះសោះ។

គួរបញ្ជាក់ផងដែរថា អូន បុត្រ ត្រូវបានគេស្គាល់ខ្លាំង ក្រោយរូបគេ បានបង្ហោះនូវវីដេអូច្រៀងខ្លីៗ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយយូរៗទៅ រូបគេ ក៏បានផ្លាស់ប្តូរ ទៅជាតារាចម្រៀងក្នុងផលិតកម្មមួយ៕ 

អូនបុត្រ
អូនបុត្រ
អូនបុត្រ
អូនបុត្រ
អូនបុត្រ​​កាលនៅតូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ អតិជាតិបុត្រ