ភ្នំពេញ៖អតីតតារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ ធ្លាប់បានប្រកាសរួចហើយថានាងនឹងលក់សម្លៀកបំពាក់មួយទឹករបស់ខ្លួននាអំឡុងថ្ងៃទី១៦ ១៧ នៅហាងផ្ទាល់មុនថ្ងៃកំណើតខ្លួនមកដល់ ។

ជាក់ស្ដែង អ្នកនាងក៏បានបញ្ជាក់ដែរថា ចំពោះកម្រៃបានពីការលក់ អ្នកម៉ាក់ហាយសូរូបនេះ នឹងយកជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយកុមារកម្ពុជា ដែលត្រូវការជំនួញផ្នែកសេវាសុខភាព។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ សម្លៀកបំពាក់មួយទឹកដែលបាននាងធ្វើការដាក់លក់ គឺមានច្រើនខ្លាំង សឹងតែគ្រប់ម៉ូត គ្រប់ពណ៌ទៅហើយ រហូតអាចបើកជាហាងមួយបាន។ មិនតែប៉ុណ្ណោះ ម៉ូតខោអាវ ដែលស្រីមុំ បានប្រើប្រាស់នោះ មានខ្លះសុទ្ធតែជារបស់ប្រ៊េនៗដែលតម្លៃថ្លៃមិនធម្មតាទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ខោអាវមួយទឹករបស់ ស្រីមុំ
ខោអាវមួយទឹករបស់ ស្រីមុំ
ខោអាវមួយទឹករបស់ ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ