រុស្ស៊ី៖  មុននេះបន្តិចទីភ្នាក់ងារព័ត៌មាន TheGuardian បានទទួលការបញ្ជាក់ច្បាស់ៗពីគ្រូបង្វឹកក្រុមជម្រើសអេហ្ស៊ីប Hector Cuper ថាលោកមានជំនឿចិត្តយ៉ាងមុតមាំអំពីវត្តមានរបស់កំពូលខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាព Mohamed Salah ក្នុងជំនួបបើកឆាកប៉ះជាមួយក្រុម អ៊ុយរ៉ាហ្គាយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៦២ឆ្នាំរូបនេះ បានបង្ហើបថា ពេលនេះ Salah បាននិងកំពុងបន្តស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងអំឡុងពេលហ្វឹកហាត់នៅថ្ងៃព្រហស្បតិ៍នេះ។  លោក Cuper មានក្តីរំពឹងដោយភាពជឿជាក់ថា Salah ពិតជានឹងអាចចូលរួមជួយក្រុមរបស់ខ្លួនបាន។ លោកថ្លែងយ៉ាងដូច្នេះថា៖ «អាចនិយាយបានថា ខ្ញុំស្ទើរតែហ៊ានធានា១០០ភាគរយទៅហើយ ថារូបគេនឹងអាចចូលលេងបាន។ គេត្រឡប់មកជួយយើងបានវិញ និងទាន់ពេលវេលាក្នុងស្ថានភាពដ៏ប្រថុចញុចបែបនេះ»។

គួររម្លឹកថា ខ្សែប្រយុទ្ធមុតស្រួចដ៏គ្រោះថ្នាក់របស់អេហ្ស៊ីប ដែលលេងនៅលីកកំពូលអង់គ្លេសឱ្យក្លិប Liverpool រូបនេះ បានរងរបួសស្មាខាងឆ្វេងអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រប៉ះជាមួយក្រុម Real Madrid នៃពានរង្វាន់ Champions League កាលពីខែមុននេះ៕

Mohamed Salah
Mohamed Salah
Mohamed Salah
Mohamed Salah
Mohamed Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]