ភ្នំពេញ៖ មុននេះមិនប៉ុន្មានម៉ោងតារាចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះលោក ទ្រី សក្កដា បានបង្ហោះវីដេអូបទថ្មីរបស់ខ្លួនលើបណ្ដាញសង្គមដែលមានចំណងជើងថា«ខ្មាសទេ»

ជាក់ស្ដែង ចំពោះអត្ថន័យនឹងខ្លឹមសារនៃបទថ្មីនេះ ពិតជាប្លែកអារម្មណ៍ខុសដាច់ពីបទមុនៗអមជាមួយទឹកដមសម្លេងដ៏ពិរោះរបស់លោក និងដៃគូចម្រៀងកញ្ញា សុធា រ័ត្ន ធ្វើឲ្យបទនេះ កាន់តែត្រូវចិត្ត ចាក់ដោតបេះដូងយុវវ័យយើងខ្លាំងមែនទែន។ 

អ្វីដែលគួរភ្ញាក់ផ្អើលជាងនេះទៀតនោះក្នុងការសម្ដែងបទថ្មីនេះ សាឡាត់ ស្រីឡាង និងតួប្រុសបានធ្វើឲ្យអ្នកទស្សនា កោតសរសើរមិនឈប់ពីថ្វីដៃនៃការសម្ដែងរបស់អ្នកទាំង២ ។ ជាពិសេសគ្រប់ឈុតឆាកពួកគេពិតជាសម្ដែងបានយ៉ាងល្អ ស្និទ្ធស្នាល ស៊ីគ្នា ដែលមើលទៅហាក់បីដូចជាគូស្នេហ៍ពិតៗតែម្ដង ៕

ចង់ជ្រាបថាបទថ្មីរបស់កម្លោះសង្ហា ទ្រី សក្កដា ពិសេសយ៉ាងណាទស្សនាវីដេអូខាងក្រោម៖ 

ឈុតសម្ដែងក្នុងបទ«ខ្មាសទេ»
ឈុតសម្ដែងក្នុងបទ«ខ្មាសទេ»
ឈុតសម្ដែងក្នុងបទ«ខ្មាសទេ»
ឈុតសម្ដែងក្នុងបទ«ខ្មាសទេ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]