អង់គ្លេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានចេញដំណើរទៅប្រកួត World Cup កាលពីថ្ងៃអង្គារនេះដោយបានប្រើប្រាស់អាវធំម៉ាក Marks និង Spencer ដែលបានផលិតឡើងនៅកម្ពុជាយើងនេះឯង។

ក្រុមជម្រើសជាតិអង់គ្លេស
អាវរបស់ Marks និង Spencer

កីឡាករក្រុមជម្រើសជាតិអង់គ្លេសបានស្លៀកពាក់ឈុតឯកសណ្ឋានមួយនេះដើម្បីធ្វើដំណើរទៅកាន់ទីក្រុង St Petersburg ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខនេះ។

ឯកសណ្ឋានមួយនេះដែរគឺមានតម្លៃប្រមាណ ២៦៤ ផោន (ជាង ៣៦០ ដុល្លារអាមេរិក) ក្នុងមួយឈុត ដោយប្រើប្រាស់សម្ភារៈក្នុងប្រទេសកម្ពុជានេះទាំងអស់។

Jesse Lingard និង Danny Welbeck

ក្នុងនោះផងដែរ ក្រុមអង់គ្លេសនឹងត្រូវចាប់ផ្តើមការប្រកួតដំបូងរបស់គេនៅថ្ងៃទី ១៩ នេះជាមួយប្រទេសទុយនេស៊ី និងបន្តទៅប៉ះក្រុម ប៉ាណាម៉ា នៅថ្ងៃទី ២៤ ចំណែកប្រកួតចុងក្រោយរបស់ពួកគេក្នុងពូលគឺនឹងត្រូវជួប បែលហ្ស៊ិក នៅថ្ងៃទី ២៩៕

Dele Alli, Sterling, Danny Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]