ភ្នំពេញ៖ តារាកំប្លែងជើងចាស់ទាំងពីរដួងដ៏មានឈ្មោះបោះសម្លេងនាយកុយ និងនាយក្រឹម ពេលនេះអ្នកទាំងពីរបានចាប់ផ្តើមចាប់ដៃគ្នាសម្តែងដូចកាលពីមុនហើយ បន្ទាប់ពីខានសម្តែង ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងហើយថា មិនតិចឆ្នាំនោះទេដែលតារាទាំង២នេះ បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញរៀងៗខ្លួននេះ។ 

នាយកុយ និងនាយក្រឹម

រីឯភាពសិ្នទ្ធស្នាល ក៏ដូចជាទំនាក់ទំនងអនុស្សាវរីយ៍រវាងអ្នកទាំងពីរក៏មានច្រើនមិនធម្មតានោះដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាទាំងពីរនេះ បានចាប់ផ្តើមសម្តែងនៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍ ជាមួយនាយក្រឹម។

ជាមួយគ្នានេះយើងឃើញ រូបភាពមួយសន្លឹក ដែលបានធ្វើឲ្យអ្នកគាំទ្រកាន់តែជ្រាបច្បាស់ថានៅក្រៅឆាក ខណៈពេលកំពុងសម្តែងនេះ តារាជើងចាស់ទាំងពីរបានបង្ហាញនូវសេចក្តីស្រលាញ់ដូចបងប្អូន យកចិត្តទុកដាក់ជាមួយគ្នាយ៉ាងដូច្នោះ។

ដោយក្នុងនោះឃើញថានាយក្រឹមបាន ជួយបាត់មុខ ឫក៏លាបមុខមាត់រៀបចំឲ្យនាយកុយ មុខចេញថត ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពេញចិត្តនឹងទង្វើបែបនេះគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ និងនាយក្រឹម
នាយកុយ និងនាយក្រឹម
នាយក្រឹម
នាយកុយ
នាយកុយ និងនាយក្រឹម ពេលរៀបចំខ្លួនឲ្យគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម