មនុស្សមិនច្រើនទេដែលដឹងថា ស្លឹករបស់ផ្លែស្វាយមានអត្ថប្រយោជន៍ហើយក៏ជាឱសថធម្មជាតិទៀតផង។ ផ្លែស្វាយ មានរសជាតិឆ្ងាញ់ និងជាប្រភពនៃវីតាមីនសេដែលពុំអាចខ្វះបាន។ ចំណែកឯអត្ថប្រយោជន៍ស្លឹករបស់ផ្លែស្វាយវិញ ក៏មិនសូវខុសពីផ្លែវាឡើយ។

ខាងក្រោមនេះ នឹងផ្តល់ដល់ប្រិយមិត្តអ្នកអានទាំងឡាយ អំពីសារៈសំខាន់ជាច្រើនទាក់ទងនឹងការប្រើប្រាស់ស្លឹកផ្លែស្វាយសំរាប់សុខភាព៖ 

រូបតំណាង

១. ព្យាបាលជំងឺទឹកនោមផ្អែម

វាផ្ទុកសារធាតុ តានីន និង អេតូស៊ីយ៉ានីន ដែលចូលរួមចំណែកក្នុងការព្យាបាលជំងឺទឹកនោមផ្អែមដំណាក់កាលដំបូង។  ស្លឹកផ្លែស្វាយ ជំរុញអរម៉ូនអាំងស៊ុយលីនក្នុងការស្រូបយកនូវជាតិស្ករពីក្នុងឈាម ហើយផ្ទុកក្នុងទំរង់គ្លីកូសែន ដែលជួយកាត់បន្ថយនូវបរិមាណជាតិស្ករឲ្យនៅធម្មតា។

របៀបប្រើប្រាស់៖ កាត់យកស្លឹករបស់ផ្លែស្វាយ៤ ទៅ៥សន្លឹក ហើយលាងវាឲ្យស្អាតល្អ។ បន្ទាប់មក បង់ស្លឹកទាំងនោះចូលក្នុងទឹកកំពុងដាំពុះ រួចទុកវាចោលមួយយប់។ពេលព្រឹក ត្រងយកស្លឹកចេញ ហើយពិសាទឹកនោះទាំងពោះទទេ។

រូបតំណាង

២. ភ្នាក់ងារសម្អាតមាត់ធ្មេញ

ស្លឹកផ្លែស្វាយ ជាប្រភពដ៏សំខាន់នៃការព្យាបាលជំងឺអញ្ចាញ និងធ្វើឲ្យធ្មេញមានសុខភាពល្អ តាមធម្មជាតិដោយពុំបាច់ប្រើប្រាស់ផលិតផលច្រើនឡើយ។

របៀបប្រើប្រាស់៖ ដំបូងបេះយកស្លឹកដែលចាស់ហើយលាងវាឲ្យស្អាត។  បន្ទាប់មក ដាំទឹកឲ្យពុះរួចបង់ស្លឹកចូល ទុករហូតដល់ទឹកឡើងពណ៌លឿង ទើបស្រង់យកស្លឹកដែលរលួយនោះទៅប្រើប្រាស់លាយជាមួយថ្នាំដុសធ្មេញ។

រូបតំណាង

៣. កាត់បន្ថយនៃហានិភ័យនៃជំងឺលើសឈាម

ការផឹកតែលាយស្លឹកស្វាយ អាចជួយព្យាបាលជំងឺលើសឈាម ព្រោះវាជួយកាត់បន្ថយកម្រិតសំពាធឈាម និងពង្រឹងភាពយឺតរបស់សរសៃឈាម។  វេជ្ជបណ្ឌិតផ្នែកចំណីអាហារ បានណែនាំឲ្យពិសាតែលាយជាមួយស្លឹកស្វាយនេះមួយពែងក្នុងមួយថ្ងៃ ដើម្បីសុខភាពប្រព័ន្ធរបត់ឈាម។

រូបតំណាង

៤. កាត់បន្ថយភាពភ័យខ្លាច

ស្លឹកផ្លែស្វាយ គឺជាថ្នាំធម្មជាតិដែលជួយរំងាប់អារម្មណ៍ភ័យ និងធ្វើឲ្យចិត្តស្ងប់។ វាជាថ្នាំដ៏ល្អសម្រាប់អ្នកដែលមានបញ្ហាភ័យព្រួយមិនបាត់។ ដូច្នេះនៅពេលអ្នកត្រាំទឹកនៅផ្ទះ  គួរបន្ថែមស្លឹកស្វាយ ៣ទៅ៤ទង ដើម្បីជួយសម្រួលដល់អារម្មណ៍ឲ្យនៅស្ងប់និងជួយឲ្យស្បែកស្រស់ស្អាតទៀតផង។ 

រូបតំណាង

៥. ការពារការកើតគ្រួសក្នុងតម្រងនោម

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុដែលមានក្នុងក្នុងស្លឹកស្វាយ អាចជួយព្យាបាលបញ្ហាគ្រួសក្នុងតម្រងនោម។  ដោយគ្រាន់តែ កិនស្លឹកស្វាយឲ្យម៉ត់ដូចម្សៅហើយលាយវាជាមួយទឹកក្តៅ ទុកសម្រាប់ផឹកជារៀងរាល់ព្រឹក វានឹងអាចកាត់បន្ថយហានិភ័យព្រមទាំងព្យាបាលបញ្ហាគ្រួសក្នុងតំរង់នោម។ 

រូបតំណាង

៦. ដោះស្រាយបញ្ហាប្រព័ន្ធដកដង្ហើម

សម្រាប់បុគ្គលដែលមានបញ្ហាទងសួត ឬ ក៏មាននូវជំងឺហឺត និងជាពិសេសបញ្ហាសម្លេង គប្បីពិសាទឹកចម្រោះពីស្លឹកស្វាយ ហើយលាយជាមួយទឹកឃ្មុំជាប្រចាំ  នោះនឹងអាចជួយសម្រួលនូវបញ្ហាទាំងនេះបាន។

រូបតំណាង

៧. ព្យាបាលនូវការឈឺចាប់ក្នុងត្រចៀក

ការឈឺត្រចៀកស្ទង់ៗគឺជាបញ្ហាមួយដែលរំខានខ្លាំងណាស់ដល់អារម្មណ៍ និងការងារប្រចាំថ្ងៃ។  ដូច្នេះសូមអស់ក្តីបារម្ភទៀតទៅ គ្រាន់តែលាបទឹកដែលច្រោះពីស្លឹកស្វាយ ទៅលើក្រដាសត្រចៀក  វានឹងអាចជួយកាត់បន្ថយនូវអាការឈឺចាប់។

រូបតំណាង

៨. ព្យាបាលមុខរបួសរលាក

ដើម្បីព្យាបាលការរលាកស្បែកដោយពុំបន្សល់ស្លាកស្នាម យើងអាចប្រើប្រាស់កម្ទេចស្លឹកស្វាយដែលបុកឲ្យម៉ត់ល្អ យកទៅលាបត្រង់កន្លែងរលាក។  វានឹងបំបាត់នូវការឈឺចាប់យ៉ាងឆាប់រហ័ស និងធ្វើឲ្យមុខរបួសសះល្អប្រសិនបើប្រើប្រាស់វាជាប្រចាំ។ 

រូបតំណាង

៩. ប្រភពនៃវីតាមីន

ស្លឹកស្វាយ សំបូរទៅដោយវីតាមីនជាច្រើនដែលសរីរាង្គយើងពុំអាចផលិតបាន និងត្រូវការជាចាំបាច់ ដូចជាវីតាមីនអា បេ និងសេ។  វាជារបបអាហារដែលអ្នកគួរពិសាជារៀងរាល់ថ្ងៃដោយគ្រាន់តែលាយស្លឹកស្វាយជាមួយនឹងតែ នោះអ្នកនឹងទទួលបាននូវសារធាតុចិញ្ចឹមសំខាន់ៗទាំងនោះបានយ៉ាងងាយនិងចំណាយតិច។

រូបតំណាង

១០. ប្រភពនៃសារធាតុប្រឆាំងការខូចខាតកោសិកា

ស្លឹកផ្លែស្វាយ មានផ្ទុកនូវវីតាមីនសេ ដែលជាផ្នែកងារប្រឆាំងនឹងការខូចខាតកោសិកាពីសារធាតុពុល និង រ៉ាដេកាល់សេរីដែលផលិតដោយកោសិកាយើងខ្លួនផ្ទាល់ដែលអាចបំផ្លាញកោសិកាដទៃទៀតបាន ជាពិសេសសារធាតុរ៉ាដេកាល់នេះអាចប៉ះពាល់ដល់សែននៃកោសិកាដែលអាចបង្កឲ្យមានជំងឺមហារីកនេះឯង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]