ភ្នំពេញ៖ តារាសម្តែងវ័យក្មេងដ៏មានឈ្មោះបោះសម្លេងទាំងពីរដួងកញ្ញាស៊ីន យូប៊ីន និងលោកខាត់ វ៉ៃហាំង កាន់តែទទួលបានភាពជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈ បច្ចុប្បន្នតារាទាំងពីរនេះ ត្រូវបានអ្នកគាំទ្រពេញចិត្តខ្លាំង សម្រាប់ការចាប់ដៃគូឲ្យពួកគេសម្តែងជាមួយគ្នា។

មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យអ្នកគាំទ្រចង់ឲ្យពួកគេទាំងពីរស្រលាញ់គ្នាពិតៗទៀតផង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ដែលជាថ្ងៃជួបជុំហ្វេន នៅក្នុងថ្ងៃកំណើតរបស់តារាស្រីស្រស់ ស៊ិន យូប៊ីន បានធ្វើឲ្យនាងនិងដៃគូបានសម្រេចប្រាប់ពីអារម្មណ៍ពិតពីគ្នាទៅវិញទៅមក ខណៈអ្នកទាំងពីរបានចាប់ដៃគ្នាអស់រយៈពេលជាង៤ឆ្នាំមកហើយ។

ដោយក្នុងនោះ កញ្ញាស៊ីន យូប៊ីន បានប្រាប់មកកាន់ខ្មែរឡូតថា តាំងពីគេទាំងពីរបានចាប់ដៃគ្នាសម្តែងមក នាងពិតជាអរគុណមែនទែន ដែលបានចាប់ដៃគូបានដ៏ល្អដូច លោក វ៉ៃហាំងនេះផងដែរ ហើយសម្រាប់នៅក្នុងការងារវិញពួកគេក៏មានភាពចុះសម្រុងគ្នាល្អ និងចាប់ស៊ីចង្វាក់គ្នាជាងអ្នកដទៃ។

កញ្ញាក៏បានបន្តទៀតថា នាងនិងវ៉ៃហាំង ក៏ធ្លាប់មានទំនាស់បន្តិចបន្តួចចំពោះគ្នាដែរ ជាពិសេសនៅពេលធ្វើការ តែពួកគេនៅតែសម្រួលគ្នានិងចាប់ដៃគ្នាសម្តែងវិញបានយ៉ាងល្អទោះមានឈុតថើបគ្នាលើសក្តី។ 

ស៊ីន យូប៊ីន

រីឯលោក វ៉ៃហាំង វិញក៏បានប្រាប់អារម្មណ៍របស់ខ្លួនចំពោះតារាស្រីរូបនេះដែលថា កញ្ញាយូប៊ីន ខ្ចូត និងគួរឲ្យស្រលាញ់តាំងពីដើមមក ថែមទាំងព្យាយមនៅក្នុងការងារផងដែរ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានថានាងក៏ជាមិត្តដ៏ល្អ ប្អូនស្រីដ៏ល្អ និងដៃគូដ៏ល្អ សម្រាប់លោក។

ជាពិសេសលោកក៏បានប្រាប់ថា នាងជាមនុស្សស្រីដ៏ល្អសឹងគ្រប់កន្លែងតែម្តង ទើបធ្វើឲ្យបណ្តាអ្នកគាំទ្រ ក៏ដូចជារូបលោកចូលចិត្តរូបនាង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូសម្តីពិតអ្នកទាំងពីរខាងក្រោមនេះ៖ 

ខាត់ វ៉ៃហាំង
ខាត់ វ៉ៃហាំង និងយូប៊ីន
ខាត់ វ៉ៃហាំង និងយូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង