ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃសន្ទុះ នៃការគាំទ្រកូនប្រុសច្បងរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពោលគឺលោក សុវត្ថិ មុន្នីវណ្ណ កំពុងហក់ឡើងខ្ពស់គួរឲ្យភ្ញាក់ផ្អើល ខណៈដែលខ្លួនទើបតែប្រឡូកសិល្បៈរយៈពេលខ្លី។

នេះក៏ដោយសារតែលោកមានដុងសិល្បៈមិនខុសពីឪពុក គួបផ្សំនឹងរូបរាងដ៏ស្រស់សង្ហា ជាមួយការលេងស្ទីលឡូយកាលីប ត្រូវចិត្តយុវវ័យទើបធ្វើឲ្យប្រិយមិត្តភាពតារារះថ្មីរូបនេះ ស្ទុះឡើងយ៉ាងឆាប់រហ័ស។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ រាល់ពេលម្ចាស់បទ «កែវភ្នែក» រូបនេះ ឡើងសម្ដែងម្ដងៗ គេសង្កេតឃើញថាលោក តែងតែនិយមពាក់អាវក្រៅប្រភេទស្បែករលោង ពណ៌ខ្មៅជាញឹកញាប់។ ចំពោះស្ទីលមួយនេះ បានធ្វើឲ្យមហាជនសង្ស័យថានេះជាម៉ូតសំណព្វចិត្តរបស់លោកក៏ថាបាន ព្រោះមិនថាតែចេញសម្ដែង ឬថត​ចម្រៀងទេ សូម្បីតែពេលចេញដំណើរកម្សាន្តលក្ខណៈគ្រួសារ ក៏លោកឧស្សាហ៍ពាក់អាវស្បែកបែបនេះដែរ។

យ៉ាងណាមិញនៅពេល សុវត្ថិ មុន្នីវណ្ណ តែងខ្លួនដូច្នេះពិតជាធ្វើឲ្យរូបសម្រស់លោកកាន់តែស្រស់សង្ហាខ្លាំងឡើង ជាពិសេសអាចទាក់ចិត្តមិត្តនារីៗយើងបានទៀតផង ៕

ខាងក្រោមនេះជាស្ទីលតុបតែងខ្លួនរបស់លោកជាមួយអាវស្បែក៖

សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ