ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាកំប្លែងដ៏ល្បីឈ្មោះ មានមាឌតូចល្អិត នាយក្រិន និងគ្រួសារកាន់តែមានសុភមង្គលនឹងគ្នា កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនត្រឹមតែប៉ុណ្ណោះតារារូបនេះ ក៏ទទួលបានចំណងដៃជាមួយនឹងភរិយា កូនពីរនាក់ដែលមានមុខមាត់សុទ្ធតែគួរឲ្យស្រលាញ់។
យ៉ាងណាមិញ ឃើញថាកូនប្រុសច្បងរបស់តារាមាឌតូចរូបនេះ កាន់តែធំឡើងជិតស្មើខ្លួនទៅហើយ ទាំងកម្ពស់ និងមាឌ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ មានវីដេអូមួយរបស់តារារូបនេះ ជាមួយនឹងកូនប្រុសរបស់ខ្លួន បានបង្ហោះនៅក្នុងបណ្តាញសង្គម ដោយមានមនុស្សជាច្រើនបានចែកចាយតៗគ្នា ខណៈពេលដែលកម្រឃើញតារារូបនេះ លួងកូនរបស់ខ្លួន ឲ្យទៅងូតទឹក ទាំងដែលកូនមិនព្រម។
តែទោះជាយ៉ាងណា ឃើញថានាយក្រិន ពិតជាស្វាមីដ៏ល្អ និងឪពុកដ៏ល្អ ដែលជួយសម្រាលការលំបាករបស់ភរិយា ទោះបីជាខ្លួនមានមាឌតូចយ៉ាងណាក្តី បើនិយាយរឿងលួងកូននេះវិញ មើលទៅក៏មិនណយដែរ ទោះរាងពិបាកក្តី។
ទន្ទឹមនឹងនេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានសរសើរដល់រូបលោកផងដែរ ក្រោយពីបានឃើញវីដេអូមួយនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]