ភ្នំពេញ៖ បន្ទាប់ពីរៀបការ សាងគ្រួសារជាមួយស្វាមីអស់រយៈជាច្រើនខែ គេសង្កេតឃើញថាទីផ្សារការងារសិល្បៈរបស់អ្នកនាង សុគន្ធ និសា នៅតែមានការគាំទ្រខ្លាំងមិនចាញ់ពេលនៅលីវ ដែលខុសដាច់ពីតារាស្រីមួយចំនួន បែរជាបាត់ខ្លួនលែងល្បីតែម្ដង។

តួយ៉ាង អ្វីដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ជាងនេះទៀតនោះ ទោះបីជាអ្នកនាងរៀបការហើយ ក៏ពិតមែន ប៉ុន្តែចំពោះការងារថតស្ពតសម្អាងការ ម្ចាស់បទ «បើស្រលាញ់ម៉្ដេចទុកអូនចោល» រូបនេះ រឹតតែត្រូវប៉ាន់ខ្លាំងជាងមុនទៀត ដោយអ្នកនាងតែបង្ហាញវត្តមាន ជាកូនក្រមុំរូបស្រស់ ជូនសម្អាងការល្បីៗនានា។

ទាំងនេះអាចនិយាយបានថាអ្នកនាង សុគន្ធ និសា ពិតជាពូកែថែរក្សារូបរាង និងសម្រស់ខ្លួនណាស់ ទើបអាចទាក់ចិត្តម្ចាស់សម្អាងការផ្សេងៗ ជួលនាងឲ្យថតក្នុងតម្លៃខ្ពស់ បើទោះជាខ្លួនមានប្ដីហើយក៏ដោយ ពិតជាគួរឲ្យសរសើរមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

រូបភាព៖ សម្អាងការ ណាក់ ស្រីណា

សុគន្ធ និសា និងស្វាមី
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា