ភ្នំពេញ ៖ អតីតតារាចម្រៀងប្រចាំផលិតកម្ម អឹម លោក សេម ចាត់តាំងពីលោករៀបការ សាងគ្រួសារជាមួយនឹងភរិយាជាទីស្រលាញ់មក គេសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសាររបស់លោក កាន់តែមានសុភមង្គល គួរឲ្យច្រណែនផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ តារាចម្រៀង និងសម្ដែង លោក សេម ក៏បានប្រកាសដំណឹងរីករាយ ស្វាគមន៍សមាជិកថ្មី កូនស្រីដំបូងយ៉ាងគួរឲ្យស្រលាញ់ ដែលទើបនឹងចាប់កំណើតផងដែរ។

យ៉ាងណាមិញ ដោយយោងទៅតាមការបង្ហោះសារ ស្វាគមន៍សមាជិកថ្មី ដែលពោរពេញទៅដោយក្ដីរំភើបរបស់ តារាចម្រៀងប្រុសរូបនេះ បានសរសេររៀបរាប់ថា« Welcome my daughter thx u my wife Kuy Kunthea for today គឹម សុវណ្ណមុនិ ១៣ ០៦ ១៨ ម៉ោង ១១:៥៥ នាទី» ដែលមានន័យថា «ស្វាគមន៍កូនស្រីរបស់ខ្ញុំ អរគុណភរិយារបស់ខ្ញុំKuy Kunthea សម្រាប់ថ្ងៃនេះ គឹម សុវណ្ណមុនិ ១៣ ០៦ ១៨ ម៉ោង ១១:៥៥ នាទី»។

ជាមួយគ្នានេះដែរ មហាជន និងជាពិសេសហ្វេនៗរបស់លោកជាច្រើន បានសម្ដែងការអបអរសាទរដល់ក្រុមគ្រួសារ របស់តារាចម្រៀងលោក សេម ដែលទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ចូលមកកាន់គ្រួសារលោក ផងដែរ៕    

សេម និងភរិយា
សេម និងភរិយា
សេម និងភរិយា
កូនស្រី សេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេម