បារាំង៖ ច្បាប់ថ្មីរបស់ UEFA តម្រូវឲ្យក្លិប Paris St-Germain ដាច់ខាតត្រូវតែលក់កីឡាករចេញក្នុងតម្លៃ៦០លានអឺរ៉ូ (ជាង៧០ លានដុល្លារអាមេរិក) ឲ្យបានឆាប់បំផុតពោលគឺមិនឲ្យលើសពីចុងខែមិថុនានេះទេ បើមិនចង់ឲ្យសហព័ន្ធកីឡាមួយនេះពិន័យ។

UEFA (FFP)

មូលហេតុធំដែលនាំឲ្យសហព័ន្ធចែងច្បាប់នេះឡើង ដោយសារតែច្បាប់តុល្យភាពហិរញ្ញវត្ថុដែលហៅកាត់ថា FFP មិនអនុញ្ញាតឲ្យក្លិបបាល់ទាត់អាជីពណាមួយចាយលុយច្រើនហួសហេតុពេកនោះទេ ព្រោះទង្វើបែបនេះវាអយុត្តិធម៌ពេកសម្រាប់ក្លិបតូចៗដែលមានធនធានមិនរឹងមាំ។

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ UEFA មួយនេះបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើករណីការដោះដូរកីឡាកររបស់ PSG បន្ទាប់ពីក្លិបដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំងមួយនេះបានចំណាយលុយ ២២២លានអឺរ៉ូ(ជាង ២៦១ លានដុល្លារអាមេរិក)ដើម្បីយកទិញ Neymar ពីក្រុម Barcelona និងជាង ១០០ លានអឺរ៉ូ(ជាង ១១៧ លានដុល្លារអាមេរិក)ផ្សេងទៀតសម្រាប់ទិញយក Kylian Mbappe ពីក្លិប AS Monaco ។

Kylian MbappeNeymar

ច្បាប់តុល្យភាពហិរញ្ញវត្ថុនេះបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយស្ថាប័នរបស់បាល់ទាត់ទ្វីបអឺរ៉ុបតម្រូវឲ្យក្លិបនីមួយៗមានការចំណាយនិងចំណូលស្មើគ្នាពោលគឺមិនឲ្យចំណាយច្រើនជាងចំណូលនោះទេ។

គួរបញ្ជាក់ផងដែរថា ក្លិបមួយចំនួនក៏ធ្លាប់រងការពិន័យដោយសារច្បាប់មួយនេះនាពេលកន្លងផងដែរដូចជា ក្លិប Galatasaray របស់ប្រទេសទួរគីពិន័យ ៦ លានអឺរ៉ូ(ជាង ៧ លានដុល្លារអាមេរិក) និងមានពេលរហូតដល់ឆ្នាំ ២០២២ ដើម្បីធ្វើឲ្យចំណូលចំណាយលើការដោះដូរនេះមានភាពស្មើគ្នាឡើងវិញ ខណៈក្លិប Marseille របស់បារាំង និង Maccabi Tel Aviv របស់អ៊ីស្រាអែលសុទ្ធតែត្រូវពិន័យដោយសារតែមូលហេតុដូចគ្នានេះ៕ 

Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]