ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ តែងតែត្រូវគេចាប់អារម្មណ៍ និងតាមដានជីវិតឯកជនរបស់លោកជារឿយៗ ពាក់ព័ន្ធនឹងក្រុមគ្រួសារ ឬសកម្មភាពរបស់លោក។

ជាពិសេស គេសង្កេតឃើញថា មានតារាស្រី២ដួង បានក្លាយជា ក្មួយស្រីថ្លៃ របស់ព្រាប សុវត្ថិ ដែលអ្នកទាំងអស់នោះ សុទ្ធតែ មានរូបសម្រស់ស្រស់ស្អាត និងវ័យក្មេងទៀត។ ចំពោះ តារាស្រីទាំង២ដួងនោះ គឺមានដូចជា តារាសម្តែងស្រី សាត រស្មី ដែលនឹងចូលរោងការ ជាមួយនឹង ក្មួយ ព្រាប សុវត្ថិ ក្នុងពេលឆាប់ៗនេះ។ 

ចំណែកឯមួយទៀត គឺអតីតតារាសម្តែង និង តារាម៉ូដែល អ្នកនាង គឹម ករុណា បានរៀបការ ជាមួយនឹងក្មួយព្រាប សុវត្ថិ ម្នាក់ទៀតដែរ ដោយពិធីរៀបការរបស់ពួកគេ បានធ្វើឡើង កាលពីមួយឆ្នាំមុន នៅក្នុងភូមិគ្រឹះ ម្តុំវត្តសំរោងអណ្តែត។ ជាពិសេស នៅពេលនោះ ក៏មានតារាល្បីៗ និងតារាហង្សមាសជាច្រើន បានចូលរួម។ 

យ៉ាងណាមិញ រឿងមួយនេះ វាពិតជាចៃដន្យ និងធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដែលសុទ្ធតែស្រីស្អាត និងជាតារាស្រីល្បី បានក្លាយជា ក្រុមគ្រួសារ ព្រាប សុវត្ថិ យ៉ាងដូច្នេះ៕ 

សាត រស្មី នឹងក្លាយជាក្មួយថ្លៃ ព្រាប សុវត្ថិ
សាត រស្មី នឹងក្លាយជាក្មួយថ្លៃ ព្រាប សុវត្ថិ
សាត រស្មី នឹងក្លាយជាក្មួយថ្លៃ ព្រាប សុវត្ថិ
ក្មួយថ្លៃ ព្រាប សុវត្ថិ
អតីតតារាម៉ូដែល គឹម កុរណា និងស្វាមី
អតីតតារាម៉ូដែល គឹម កុរណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី