រុស្ស៊ី៖ ក្រុមជម្រើសជាតិអេស្ប៉ាញកំពុងតែពិចារណាដេញគ្រូបង្វឹកលោក Julen Lopetegui ចេញពីដំណែង ក្រោយពីលោកទទួលដំណែងគ្រូបង្វឹកនៅក្រុម Real Madrid ដោយមិនពិភាក្សាជាមួយសហព័ន្ធ។

ប៉ុន្មានម៉ោងក្រោយពីក្លិបអធិរាជស បានប្រកាសឈ្មោះគ្រូបង្វឹកថ្មីរបស់ខ្លួន ពេលនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញមានការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគេត្រៀមនឹងដេញគ្រូបង្វឹកវ័យ៥១ឆ្នាំរូបនោះចេញពីដំណែង ទោះបីជាការប្រកួត World Cup កាន់តែខិតមកដល់ក្តី។ 

លោក Julen Lopetegui

បើយោងតាមប្រភពព័ត៌មានក្នុងស្រុកអេស្ប៉ាញបានរាយការណ៍ថា សហព័ន្ធបាល់ទាត់អេស្ប៉ាញមានការអាក់អន់ចិត្តនឹងលោក Lopetegui យ៉ាងខ្លាំង ដោយសារលោកបានចចារជាមួយក្រុម Real Madrid ដោយសម្ងាត់ ហើយបានក្បត់នូវជំនឿទុកចិត្តរបស់សហព័ន្ធទាំងមូល។

លោក Julen Lopetegui

ខណៈពេលនេះផងដែរ អនាគតរបស់ក្រុមជម្រើសជាតិអេស្ប៉ាញកំពុងធ្លាក់ទៅក្នុងភាពស្រពេចស្រពិល ដោយសារតែពួកគេអាចនឹងបើកឆាក ប្រកួតក្នុង World Cup ដោយគ្មានគ្រូបង្វឹក៕

កីឡាករជម្រើសជាតិអេស្ប៉ាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]