ភ្នំពេញ៖ ខ្សែភាពយន្តភាគហុងកុងរឿង «ម្ចាស់ក្សត្រីការពារជាតិ» ឬ «Queen Of Diamond Heart» គឺជារឿងភាគដែលពេញនិយមកាលពីឆ្នាំ ២០១២។ ខ្សែភាពយន្តមួយនេះមិនត្រឹមតែល្បីល្បាញខ្លាំងនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងបានសាយភាយទៅកាន់តំបន់អ៊ឺរ៉ុបមួយចំនួនទៀតផង។

ប្រទេសដែលទទួលបានសិទ្ធិក្នុងការចាក់ផ្សាយរឿង «ម្ចាស់ក្សត្រីការពារជាតិ» រួមមាន ម៉ាឡេស៊ី ចាក់ផ្សាយពីរប៉ុស្តិ៍ផ្សេងគ្នា អូស្ត្រាលី អាមេរិក សឹង្ហបូរី តៃវ៉ាន់ ចិន ហុងកុង (នឹងត្រូវចាក់ម្តងទៀតក្នុងឆ្នាំ២០១៨) និងកាណាដា។ ខ្សែភាពយន្តដ៏ជក់ចិត្តមួយនេះនឹងមកជួបប្រិយមិត្តកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី ១៩ មិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៥:០០-៦:០០ល្ងាច។

ខ្សែភាពយន្តមួយនេះសម្តែងដោយ៖

- Roger Kwok (ស្តេច Chai) 

- Fala Chen (Chung Mo Yim) 

- Sharon Chan (Ha Ying Chun) រួមនិងតារាល្បីៗជាច្រើនរូបទៀត។ 

«ម្ចាស់ក្សត្រីការពារជាតិ» គឺជាប្រភេទរឿងបែបកំប្លែង មនោសញ្ចេតនា រៀបរាប់ពីស្តេចមួយអង្គព្រះនាមស្តេច Chai ដែលជាអ្នកគ្រប់គ្រងដែនដីQi។ 

ដែនដី Qi ទទួលរងសម្ពាធពីប្រទេសជិតខាង ប៉ុន្តែដោយមានវត្តមាន Chung Mo Yim ពូកែទាំងសិល្បៈ ក្បាច់គុណ និងចេះប្រើប្រាស់ជំនាញពិសេសដើម្បីធ្វើសង្គ្រាម នាងតែងតែការពារស្តេច Chai រាល់ពេលដែលព្រះអង្គជួបបញ្ហា ទើបស្តេចChai ទទួលយកនាងធ្វើជាអ្នកម្នាង ប៉ុន្តែទោះបីជាបែបណា ស្តេចChaiទ្រង់មិនសូវជាពេញចិត្តនិងអ្នកម្នាក់ប៉ុន្មានឡើយ ដោយសារតែអ្នកម្នាងមានខ្នៅពណ៌ខ្មៅនៅជាប់និងផ្ទៃមុខ។ 

បន្ទាប់មកប្រទេសជិតខាងដែលមានទំនាស់ជាមួយនឹងស្តេចChai ក៏បានរៀបចំកលល្បិចអោយនារីស្អាតម្នាក់បន្លំចូលមកជិតស្តេចChai ធ្វើអោយស្តេចChaiលង់ និងសម្រស់ថែមទាំងបានចាត់តាំងនាងធ្វើជាអ្នកម្នាងមួយអង្គទៀត ដោយតម្រូវអោយ Chung Mo Yim ក្លាយជាអ្នកម្នាងនៃដំណាក់ខាងកើត និងHa Ying Chun ក្លាយជាអ្នកម្នាងនៃដំណាក់ខាងលិច។

«ម្ចាស់ក្សត្រីការពារជាតិ» នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ ល្ងាច បន្ទាប់ពីរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង»

ភាពយន្តភាគហុងកុងរឿង «ម្ចាស់ក្សត្រីការពារជាតិ»
ភាពយន្តភាគហុងកុងរឿង «ម្ចាស់ក្សត្រីការពារជាតិ»
ភាពយន្តភាគហុងកុងរឿង «ម្ចាស់ក្សត្រីការពារជាតិ»

ទស្សនាឈុតខ្លីខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]