កូរ៉េខាងត្បូង៖ ចាប់តាំងពីអតីតសមាជិកក្រុម 2NE1 តារាស្រី Park Bom បានដកខ្លួន លាក់មុខលាក់មាត់ពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមក អ្នកគាំទ្រមិនធ្លាប់ឃើញ នាងបង្ហាញពីសកម្មភាពអ្វីទៀតឡើយ សូម្បីតែបណ្តាញទំនាក់ទំនងសង្គមដូចជា អ៊ីនស្តារក្រាម ឬក៏Twitter ក៏តារាស្រីរូបនេះ កម្រនឹងបង្ហោះរូបថតរបស់ខ្លួន ទៅកាន់អ្នកគាំទ្រផងដែរ។

Park Bom

ដោយឡែក ស្រាប់តែថ្មីៗនេះ អតីតតារាស្រី Park Bom បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ដោយនាងបានបង្ហោះរូបថតមួយសន្លឹករបស់ខ្លួន ជាមួយនឹងអត្ថន័យសារបញ្ជាក់ថា នាងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការវិលមកជួបជាមួយនឹង អ្នកគាំទ្រជាថ្មីម្តងទៀត ជាមួយនឹងអាល់ប៊ុមថ្មីដែលនាងកំពុងតែរៀបចំ។

Park Bom

លើសពីនេះទៅទៀតនោះ កាលពីម្សិលមិញនេះ Park Bom ថែមទាំងបានបង្ហោះនូវវីដេអូខ្លីមួយ ប្រមាណជា ១៧វិនាទី បង្ហាញឲ្យឃើញថា នាងកំពុងតែស្តាប់នូវតន្រ្តីថ្មីរបស់ខ្លួន ព្រមមានតម្រុយថា Park Bom នឹង ត្រៀមទៅថតសម្លេងដល់រដ្ឋ Los Angeles សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

មិនតែប៉ុណ្ណោះ ការបង្ហាញមុខជាថ្មីរបស់ Park Bom ធ្វើឲ្យអ្នកគាំទ្រប្លែកអារម្មណ៍មិនស្ទើរនោះទេ ជាមួយនឹងមុខមាត់សម្រស់របស់នាង ដែលមានការប្រែប្រួលខ្លាំង ស្ទើរតែចំណាំមិនបាន ពោលគឺមុខមាត់របស់នាងដូចជាតុក្កតា ដូច្នោះដែរ៕

Park Bom
Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]