(ភ្នំពេញ)៖ តារាសម្ដែង ដ៏មានប្រជាប្រិយភាពកញ្ញា គៀត សុវណ្ណាឡាង ទទួលបានភាពជោគជ័យខ្លាំងមែនទែន មិនថាការសម្ដែងខ្សែភាពយន្ត ឬថតឲ្យបណ្ដា MV បទចម្រៀងនោះទេ​ សុទ្ធតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ម៉ែពុកបងប្អូន ។

ទោះយ៉ាងណាមិញ តារាស្រីដែលមានភាពក្រមិចក្រមើមរូបនេះ បានប្រាប់ឲ្យ​ខ្មែរឡូត​ដឹងថាថ្មីៗនេះផងដែរ កញ្ញាកំពុងតែថតខ្សែភាពយន្តខ្នាតធំ នឹងថតបញ្ចប់នាពេលឆាប់ៗខាងនេះហើយ ។

ដោយវិស័យសិល្បៈរបស់នាង ចេះតែរលូនទៅមុខនោះ ធ្វើឲ្យនាងមានទស្សនិកជនជាច្រើនបានស្គាល់រូបនាង។

ក្នុងនោះកញ្ញា គៀត សុវណ្ណាឡាង បានបន្ថែមទៀតថា មានពេលខ្លះដល់ថ្នាក់បណ្ដាហ្វេនរបស់នាង មួយចំនួនធំ បានផ្ញើរបស់អាហារជាច្រើន ដែលនាងចូលចិត្ត មានដូចជា មាន់ ផ្លែឈើ ហើយអ្វីដែលពិសេសនោះគឺ ប្រហុក យកមកឲ្យកញ្ញា ដល់ផ្ទះទៀតផង នេះបើតាមនាង បានប្រាប់មកកាន់ ខ្មែរឡូត

ទាំងនេះស្ដែងឲ្យឃើញថា កញ្ញា គៀត សុវណ្ណាឡាង ពិតជាមានការស្រលាញ់ និងគាំទ្រពី បណ្ដាហ្វេនរបស់នាង ខ្លាំងមែនទែន ៕  

កញ្ញា គៀត សុវណ្ណាឡាង
កញ្ញា គៀត សុវណ្ណាឡាង
កញ្ញា គៀត សុវណ្ណាឡាង
កញ្ញា គៀត សុវណ្ណាឡាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គៀត សុវណ្ណាឡាង