ព័រទុយហ្គាល់៖ ខ្សែម្រើព័រទុយហ្គាល់កីឡាករ Bernardo Silva បាននិយាយថារូបគេពិតជាជឿជាក់ទៅលើសម្ថតភាពកីឡាករ Cristiano Ronaldo ដែលពិបាកនឹងរកកីឡាករណាមកជំនួសរូបគេបានខ្លាំងណាស់។

Cristiano Ronaldo និង Bernardo Silva

គ្រូបង្វឹករបស់ក្រុមព័រទុយហ្គាល់ក៏បានលើកឡើងផងដែរថាកីឡាករដែលលោកជឿជាក់ថានឹងអាចនាំក្រុមលោកទៅកាន់វគ្គផ្តាច់ព្រ័ត្របានគឺមានតែកីឡាករពីររូបនេះប៉ុណ្ណោះ ហើយឧកាសបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់ពួកគេអាចនឹងមានសង្ឃឹមខ្ពស់បំផុត។ 

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានធ្វើដំណើរទៅដល់ប្រទេសរុស្សីរួចរាល់ហើយដើម្បីហ្វឹកហាត់ជាមិត្តរួមក្រុមរបស់គេមុនការប្រកួត World Cup មកដល់។

ក្រុមជម្រើសជាតិព័រទុយហ្គាល់

ខ្សែបម្រើរបស់ក្រុម Manchester City រូបនេះបានប្រាប់អ្នកសារព័ត៌ក្រោយពីហ្វឹកហាត់ចប់ថា៖ «រូបគេពិតជាទុកចិត្ត ១០០ ភាគរយទៅលើខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះព្រោះគេមានចំណុចខ្លាំងជាច្រើនជាពិសេសគឺការសម្រេចទីរបស់គេតែម្តង។ គេគឺជាកីឡាករដែលទទួលបាន Ballon d'Ors ប្រាំដងនិងរូបគេបានចំណាយពេល ១០ ឆ្នាំដើម្បីរកគ្រាប់បាល់ច្រើនជាង ៤០ គ្រាប់ក្នុងមួយរដូវកាល ... ទាំងអស់នេះពិតជាអស្ចារ្យណាស់»។

កីឡាកររូបនេះបាននិយាយបន្ថែមទៀតថា៖ «ខ្ញុំមានមហិច្ឆតាដើម្បីឈ្នះការប្រគួតលើកនេះ ហើយជាក់ស្តែងខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយប្រទេសរបស់ខ្ញុំ។ នៅពេលដែល Cristiano ចូលនិវត្តន៏ទៅយើងនឹងបាត់បង់កីឡាករល្អបំផុតនៅក្នុងបាល់ទាត់ព័រទុយហ្គាល់»៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]