មាសជាធនធានធម្មជាតិដ៏មានតម្លៃសម្រាប់ធ្វើជាគ្រឿងអលង្ការតុបតែងបង្កើនសម្រស់ និងភាពថ្លៃថ្នូរ ស៊ីវិល័យរបស់មនុស្សជាយូរយារណាស់មកហើយ។  ក្រៅពីលម្អខ្លួន គេអាចយកមាសស្រោបវត្ថុប្រើប្រាស់ផ្សេងៗរាប់តាំងពីទូរសព្ទ បង្គន់ រថយន្ត រហូតដល់ផ្កាយរណប។ ចំណុចពិសេសមួយរបស់មាសគឺ គេអាចយកវាមកទិញដូរ ឬចាយវាយបានគ្រប់សម័យកាល ខណៈដែលក្រដាសប្រាក់ គឺមិនអាចនោះទេ។ ហេតុនេះទើបគ្រប់ប្រទេស ព្យាយាមស្តុកទុកមាសឱ្យបានច្រើន។

រូបតំណាងមាស

ខាងក្រោមនេះជាប្រទេសទាំង១០ ដែលមានមាសច្រើនបំផុត៖

១០. ឥណ្ឌា ៥៦០.៣ តោន

ឥណ្ឌា

៩. ហូឡង់ ៦១២.៥ តោន

ហូឡង់

៨. ជប៉ុន ៧៦៥.២ តោន

ជប៉ុន

៧. ស៊្វីស ១,០៤០.០ តោន

ស៊្វីស

៦. ចិន ១,៨៤២.៦ តោន

ចិន

៥. រុស្ស៊ី ១,៩០៩.៨ តោន

រុស្ស៊ី

៤. បារាំង ២,៤៣៦.០ តោន

បារាំង

៣. អ៊ីតាលី ២,៤៥១.៨ តោន

អ៊ីតាលី

២. អាល្លឺម៉ង់ ៣,៣៧១.០ តោន

អាល្លឺម៉ង់

១. អាមេរិក ៨,១៣៣.៥ តោន

អាមេរិក

រីឯកម្ពុជាមានមាស ១២.៤ តោន។ នៅលេខរៀងទី ៦៥ ក្នុងពិភពលោក និងទី ៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍ លើមីយ៉ាន់ម៉ា និងប៊្រុយណេ ដោយមិនរាប់បញ្ចូល វៀតណាម និង ឡាវ (ព្រោះគ្មានរបាយការណ៍)។

យោងតាមស្ថិតិហិរញ្ញវត្ថុអន្តរជាតិ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើបច្ចុប្បន្នភាពថ្ងៃទី ៧ មិថុនា ២០១៨៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]