(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀង ដែលមហាជនហៅថា តារាកូនមួយ ពោរពេញដោយទេពកោសល្យខាងសិល្បៈ និងមានសម្រស់ប្រៀបបាននឹងក្រមុំ គឺអ្នកនាង ឆៃលី ដាឡែន មួយរយៈមកនេះ បន្ទាប់ពីការងារសិល្បៈហាក់រវល់ ដោយជាប់ថតខ្សែភាពយន្តភាគ ឲ្យផលិតកម្មនានាផងនោះ ស្រាប់តែថ្មីៗនេះ នាងបានធ្វើឲ្យមហាជនរងនូវមន្ទិលគ្រប់គ្នា ខណៈទម្លាយថា ពេលថតរឿងចប់សព្វគ្រប់អស់ហើយ នាងនឹងផ្អាកពីសិល្បៈមួយរយៈ ដោយដំណឹងនេះហាក់ភ្ជាប់ជាមួយនឹង ការឈឺចាប់ទៀតផង ពោលគឺប្រហែលជាខូចចិត្តខ្លាំង ទៅលើរឿងអ្វីមួយ បានជាតម្រូវឲ្យនាងទៅលំហែកាយមួយរយៈបែបនេះ។

ជាក់ស្តែង តារាសម្តែង ដែលមានស្វាមីអាយុក្មេងជាងខ្លួន អ្នកនាង ឆៃលី ដាឡែន បានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមថា «ខ្ញុំហត់ហើយ ខ្ញុំពិតជាហត់ណាស់ ខ្ញុំទៅមុខលែងរួចហើយ ពេលខ្ញុំចប់ការងារអស់ ខ្ញុំសុំសំរាកហើយ គឺបាត់មុខខ្ញុំមួយរយៈ តែទទួលកុម្ម៉ង់អីវ៉ាន់ធម្មតា ដោយអាខោននេះ ខ្ញុំឲ្យក្មួយខ្ញុំជាអ្នកកាន់ អាចឆាតសួរព័ត៌មានផ្សេងៗបាន»។

នាងសរសេរបន្តថា «សុំទោសផងណាអ្នកទាំងអស់គ្នា គឺខ្ញុំចង់សំរាក ព្រោះខ្ញុំហត់ជាមួយអ្វីៗគ្រប់យ៉ាងពេកហើយ បើយើងមិនគិតខ្លួនយើងទេ គ្មានអ្នកណាគេគិតយើងនោះទេ។ តាំងពីតូចរហូតដល់ធំ យើងអាយុប៉ុណ្ណឹងហើយ យើងពិតជាមិនចង់បានអីទេ គឺចង់បានតែពាក្យថាស្មោះត្រង់ ពាក្យនេះមិនថា ចំពោះស្នេហា ឬមិត្តភាពនោះទេ តែហេតុអីពាក្យនេះ មានតែខ្ញុំទេ ដែលឲ្យទៅគេ តែគេមិនដែលឲ្យពាក្យនេះ មកខ្ញុំវិញអ៊ីចឹង?»។

ឆៃលី ដាឡែន បន្ថែមថា «ខ្ញុំសុំបានទេ បើស្រឡាញ់ខ្ញុំ ខ្ញុំសុំពាក្យស្មោះត្រង់ជាមួយខ្ញុំបានទេ? បើមិនបានឲ្យអ្វីមកខ្ញុំ ខ្ញុំពិតជាឈឺ បើដឹងថាមនុស្ស ដែលស្រឡាញ់ខ្ញុំបែរជាក្បត់ខ្ញុំ មិនថាស្នេហា ឬមិត្តភាពនោះទេ។ អ្នកធ្លាប់តែឃើញខ្ញុំសើច ញញឹម នោះគ្រាន់តែជាសំបកក្រៅទេ តែខាងក្នុងខ្ញុំ គឺរូបភាពបែបនេះ។ នៅពេលមានរឿងបែបនេះ ខ្ញុំនឹកឯងណាស់សំឡាញ់ មានតែឯងទេ ដែលឲ្យពាក្យស្មោះត្រង់មកខ្ញុំ ក្រៅពីហ្នឹងគេមិនដែលឲ្យខ្ញុំទេ មានតែឯងទេដែលលួងយើង មានតែឯងទេដែលចាំផ្តល់កំលាំងចិត្តឲ្យខ្ញុំ មានតែឯងទេ ដែលឲ្យស្មារគ្នាកើយបង្ហូរទឹកភ្នែក ស្រី ស្រីពេជ្រ»។

យ៉ាងណាមិញ ជាមួយនឹងសារបង្ហាញពីភាពហត់ណើយ ឈឺចាប់ ចង់បានភាពស្មោះត្រង់ពីមនុស្សជុំវិញខ្លួន ពីសំណាក់ អ្នកនាង ឆៃលី ដាឡែន នេះផងដែរ គឺមិនត្រឹមតែធ្វើឲ្យមហាជន មានមន្ទិលប៉ុណ្ណោះទេ ថែមទាំងពួកគេអាចសន្មត់បានថា ប្រហែលការដកខ្លួនពីសិល្បៈមួយរយៈ ទៅលំហែលកាយនៅទីជនបទ ឬបរទេស គឺដើម្បីបំបាត់ទុក្ខកង្វល់ និងភាពសោកសៅទាំងប៉ុន្មាន ដែលបានកើតមានឡើង លើរូបនាង៕

ឆៃ​លី​​ ដាឡែន
ឆៃ​លី​​ ដាឡែន
ឆៃ​លី​​ ដាឡែន
ឆៃ​លី​​ ដាឡែន
សាររបស់នាង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន