ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយថារូបគេនឹងបំបែកកំណត់ត្រាអ្នកស៊ុតចូលទីច្រើនជាងគេប្រចាំថ្នាក់ក្រុមជម្រើសជាតិ។ 

កំណាត់ត្រារបស់ Cristiano Ronaldo

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់ស៊ុតបាល់បញ្ចូលទីចំនួន ៨១ គ្រាប់រួចមកហើយឲ្យក្រុមជម្រើសជាតិរបស់គេក្នុងការបង្ហាញខ្លួនចំនួន ១៥០ ប្រកួតកន្លងទៅ។ ប៉ុន្តែកំណត់ត្រាចាស់របស់កីឡាករ Ferenc Puskas គឺ ៨៤ គ្រាប់ដូច្នេះហើយ Ronaldo ត្រូវការ ៤ គ្រាប់ទៀត បើសិនជាគេចង់បំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំក្រុមជម្រើសជាតិ៕ 

Cristiano Ronaldo

ដោយឡែកការប្រកួតនៅទីក្រុង Sochi នៅថ្ងៃសុក្រខាងមុខនេះកីឡាករ Cristiano នឹងត្រូវប៉ះក្រុមជម្រើសជាតិអេស្ប៉ាញជាលើកទី ៥ ដោយក្នុងនោះពួកគេធ្លាប់ឈ្នះពីរដងនិងចាញ់ពីរដង។

ខ្សែប្រយុទ្ធរូបនេះនឹងត្រូវធ្វើការងារធ្ងន់ជាងមុនពោលគឺ រូបគេត្រូវតែស្វែងរកគ្រាប់បាល់ឲ្យបានក្នុងការបង្ហាញខ្លួនលើកនេះ បើសិនជាគេចង់បំបែកកំណត់ត្រានោះ  យ៉ាងហ៊ោចណាស់ក៏ត្រូវរកឲ្យបានយ៉ាងតិច ២គ្រាប់ក្នុង ១ប្រកួតដែរដើម្បីសម្រេចក្តីស្រមៃរបស់គេបាន៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]